ចិន: អ្នកនាំពាក្យក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា ខ្លួនសង្ឃឹមថាប្រទេសតួកគី នឹងនៅតែមាន សុវត្ថិភាពនិងស្ថេរភាពនយោបាយរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៦នេះ។
អ្នកនាំពាក្យរបស់លោក Lu Kang បានអះអាងនៅក្នុងសេចក្តីប្រកាសមួយថា ស្ថានភាពនៅក្នុងប្រទេសនេះមានផលប៉ះពាល់ សំខាន់លើសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់មជ្ឈឹមខាងកើត។
ប្រទេសចិនរីករាយក្នុងការមើលឃើញស្ថានភាពនយោបាយវិលត្រឡប់មកធម្មតាវិញនៅប្រទេសតួកគី ហើយលោក Lu បានកត់សម្គាល់ថាប្រទេសចិនបានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសតួកគី ដើម្បីការពារសន្តិសុខនិងស្ថិរភាពជាតិ។ ពលរដ្ឋចិនទាំងអស់នៅក្នុងប្រទេសតួកគីនៅតែមានសុវត្ថិភាព។
សូមបញ្ជាក់ថា រដ្ឋាភិបាលតួកគីបានចោទប្រកាន់បព្វជិតលោក Fethullah Gulen ដែលបានរស់នៅលើទឹកដីអាមេរិក បានរួមផ្សំគំនិតធ្វើរដ្ឋប្រហារយោធាបានបរាជ័យនៅថ្ងៃសុក្រ៕
មតិយោបល់