បរទេស៖ ការសិក្សាមួយនៅសាលកវិទ្យាល័យ Grenoble-Alpes ប្រទេសបារាំង បានរកឃើញថា បុរសដែលចូលចិត្តញ៉ាំរសជាតិហិរ ជួយឲ្យកម្រិតអ័រម៉ូន Testosterone កើនឡើងខ្ពស់ និងមានចំណង់ផ្លូវភេទខ្លាំង។
ក្នុងចំណោមបុរសប្រមាណជា ១១៤ នាក់ មានអាយុចាប់ពី ១៨ ទៅ ៤៤ឆ្នាំ បានសាកល្បងញ៉ាំដំឡូងបារាំងចៀន ជាមួយនឹងទឹកជ្រលក់ដែលមានរសជាតិហិរ និងប្រៃ។ លទ្ធផលបានបង្ហាញថា បុរសដែលញ៉ាំរសជាតិហិរ ជួយឲ្យកម្រិតអ័រម៉ូន Testosterone កើនឡើងខ្ពស់ ស្របពេលដែលអ្នកញ៉ាំជាតិប្រៃមិនអាចជួយឲ្យកម្រិតអ័រម៉ូនកើនឡើងនោះទេ។
បើយោងតាមការស្រាវជ្រាវរបស់លោក Laurent Begue ការញ៉ាំអាហារមានរសជាតិហិរទៀងទាត់ “បានរួមចំណែកដល់ការកើនឡើងនៃកម្រិតអ័រម៉ូន Testosterone” ប៉ុន្តែការរកឃើញមួយនេះមនុស្សជាច្រើនមិនទាន់ដឹងនៅឡើយ។
ទោះជាយ៉ាងណា នៅមានកត្តាគួបផ្សំមួយចំនួនទៀត ដូចជា ហ្សែន, សរីរវិទ្យា, ផ្លូវចិត្ត, ទម្លាប់នៃការរស់នៅ… ក៏ចូលរួមចំណែកជួយឲ្យបុរសមានឥទ្ធិពលផ្លូវភេទខ្លាំងផងដែរ៕
មតិយោបល់