ព័ត៌មានអន្តរជាតិ

ពលរដ្ឋជាង ៣៤.០០០ នាក់ ត្រូវជម្លៀសខ្លួនចេញ ដោយសារភ្លៀងធ្លាក់ខ្លាំង នៅខេត្តហ៊ូបី

ចិនៈ បើតាមអាជ្ញាធរ បានឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំង បានជន់លិចភ្លឺជាច្រើននៅទន្លេ Hanbei នៃទីក្រុង Tianmen ក្នុងខេត្តហ៊ូបី ភាគកណ្ដាលប្រទេសចិន បណ្ដាលឲ្យពលរដ្ឋចំនួនជាង ៣៤.០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញ ដើម្បីសុវត្ថិភាព។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។

ភ្លៀងធ្លាក់នេះ ជាលទ្ធផលបានបង្កឲ្យជន់លិចភូមិចំនួន ៧ ដីស្រែចំការចំនួន ១.០០០ ហិកតា ផ្លូវធំ និងផ្លូវដែកជាច្រើន កំពុងរងផលប៉ះពាល់ ខណៈដែលពលរដ្ឋចំនួនជាង ៣៤.០០០ នាក់ ត្រូវជម្លៀសខ្លួនចេញ ដោយសារព្រួយបារម្មណ៍ពីបញ្ហាសុវត្ថិភាព៕

មតិយោបល់