ចិន: បើយោងតាមការិយាល័យកិច្ចការស៊ីវិលខេត្តកាលបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ដោយសារមានភ្លៀងធ្លាក់ខ្លាំងដែលបានវាយប្រហារខេត្ត Hebei ប្រទេសចិន ចាប់តាំងពីព្រឹកថ្ងៃពុធ ដែលបានបណ្តាលឲ្យមនុស្សចំនួន ១៤នាក់ស្លាប់និង ៧២ នាក់ទៀតបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ាមានចិនស៊ិនហួរ នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០១៦នេះ។
ដោយឡែក ព្យុះមានផ្គររន្ទះនិងភ្លៀងធ្លាក់ខ្លាំង បាននាំឱ្យមានការលុបចោលនិងពន្យាពេលជើងហោះហើររាប់រយនៅព្រលានយន្តហោះទីក្រុងប៉េកាំង និងទីក្រុង Tianjin។ ជើងហោះហើរប្រមាណ ២២៦ជើងគ្រោងចាកចេញទៅកាន់ព្រលានយន្តហោះអន្តរជាតិប៉េកាំងត្រូវ បានលុបចោលនៅម៉ោង៤ រសៀលកាលពីថ្ងៃពុធម្សិលមិញ រីឯជើងហោះហើរ ១៨៨ផ្សេងទៀតត្រូវបានលុបចោលពីព្រលានយន្តហោះទីក្រុង Tianjin Binhai ខណៈពេលដែលជើងហោះហើរចំនួន ២៥បន្ថែមទៀតគ្រោងនឹងចុះចតនៅទីក្រុង Tianjin ត្រូវបានហោះហើរទៅកាន់បណ្តាទីក្រុងផ្សេងៗទៀត៕
មតិយោបល់