ព័ត៌មានសុខភាព

វិធីបណ្តុះសក់ ទទួលបានផលឆាប់បំផុត

បច្ចុប្បន្ននេះ បញ្ហាការជ្រុះសក់កំពុងតែប្រឈមយ៉ាងខ្លាំងទាំងបុរស ទាំងស្ត្រី ហើយអ្នកខ្លះជ្រុះទាំងនៅវ័យក្មេងក៏មាន។
ប្រសិនបើអ្នកកំពុងតែជួបនឹងបញ្ហាបែបនេះមែន សូមកុំព្រួយបារម្ភ សាកល្បងប្រើឱថសធម្មជាតិចាប់ពីថ្ងៃនេះ សក់របស់អ្នកនឹងឈប់ជ្រុះ ហើយដុះឡើងវិញក្នុងពេលដ៏ខ្លី។

របស់ដែលត្រូវការ
– ស៊ុត ១គ្រាប់ (យកតែស៊ុតលឿង)
– ចេកមួយកំណាត់
– ស្រាបៀរទឹកខ្មៅកន្លះពែង (១០០មីលីលីត្រ)
– ទឹកឃ្មុំ ១ ទៅ ២ស្លាបព្រា

របៀបលាយ
ក្នុងការផ្សំឱសថមិនពិបាកនោះទេ អ្នកគ្រាន់តែយករបស់ទាំងអស់ដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុកផ្លែឈើ រួចក្រឡុកឲ្យក្លាយទៅជាល្បាយតែមួយ។

ការអនុវត្ត
អនុវត្តត្រង់តំបន់ដែលរងនូវផលប៉ះពាល់ ហើយទុកឲ្យបាន ២ ទៅ ៣ម៉ោង។ ប្រសិនបើអ្នកមានអារម្មណ៍ថាក្តៅ កុំបារម្ភអី ព្រោះវាជាសញ្ញាបញ្ជាក់ពីប្រសិទ្ធិភាពរបស់ឱសថ។
សូមព្យាយាមអនុវត្តយ៉ាងហោចណាស់ ម្តងក្នុងមួយសប្តាហ៍ ហើយអ្នកនឹងទទួលបានផលឆាប់បំផុត៕

grow hair

មតិយោបល់