ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចិន៖ ការសម្រេចចិត្តដាក់ប្រព័ន្ធប្រឆាំងមីស៊ីល THAAD របស់កូរ៉េខាងត្បូង នឹងបង្កភាពអន្តរាយ

កូរ៉េៈ តាមរបាយការណ៍ នៅថ្ងៃចន្ទនេះ បាននិយាយថា រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានរិះគន់លើកូរ៉េខាងត្បូង ចំពោះការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលកម្រិតខ្ពស់ការពារជាតិ (THAAD) របស់អាមេរិក ដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើងនោះថា វាជាការប៉ះពាល់ដល់ការជឿទុកចិត្តគ្នា ទៅវិញទៅមករបស់ពួកគេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

សេចក្តីប្រកាសនេះ បានបន្ថែមថា បន្ទាប់ពីកិច្ចព្រមព្រៀងរបស់កូរ៉េខាងត្បូង និងអាមេរិកនៅក្នុងខែនេះ ថាពួកគេនឹងដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល (THAAD) នោះ បានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ដកសេចក្ដីជឿទុកចិត្តរួចទៅហើយថា វាអាចនឹងបាត់បង់ស្ថិរភាពសន្តិសុខ ក្នុងតំបន់នេះ។

ការសម្រេចចិត្តដើម្បីដាក់ពង្រាយ THAAD នេះ គឺជាការផ្លាស់ប្តូរថ្មីបំផុត ដែលធ្វើឲ្យកាន់តែមានភាពតានតឹង ជាមួយកូរ៉េខាងជើង ខណៈដែលចិន និងរុស្ស៊ីបានប្រឆាំងនឹងការដាក់ពង្រាយនេះផងដែរ។

លោក Wang បាននិយាយថា ” នេះជាការផ្លាស់ប្តូរថ្មីដោយភាគីកូរ៉េខាងត្បូង បានធ្វើឲ្យប៉ះពាល់ ដល់មូលដ្ឋានគ្រឹះនៃការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ” ៕

មតិយោបល់