បរទេស៖ សព្វថ្ងៃនេះមានមនុស្សជាច្រើន ដែលទទួលរងពីនូវការឈឺចាប់ត្រង់តំបន់ភ្លៅ និងត្រគាកដោយមិនដឹងខ្លួន។ ជាពិសេស ការអង្គុយដាក់កាបូបលុយនៅក្នុងហោប៉ៅខាងក្រោយ, ពាក់ស្បែកជើងកែងចោតខ្ពស់ពេក, ការស្លៀករឹបតឹង, បញ្ហាធាត់…។ ដូច្នេះ ដើម្បីគេចចេញពីបញ្ហាឈឺចាប់ អ្នកត្រូវជៀសវាងកត្តាទាំងអស់នេះឲ្យបាន៖
អង្គុយលើកាបូបលុយ
ការអង្គុយដោយដាក់កាបូបលុយក្នុងហោប៉ៅខាងក្រោយ អាចដាក់សម្ពាធយ៉ាងធ្ងរធ្ងរដល់សាច់ដុំ។ ដោយសារតែសសៃប្រសាទ sciatic របស់អ្នករត់នៅក្រោមសាច់ដុំ វាអាចទទួលរងសម្ពាធពីកាបូប ហើយការឈឺចាប់នឹងកើតមានឡើង។
ពាក់ស្បែកជើងកែងចោតខ្ពស់ពេក
បុគ្គដែលពាក់ស្បែកជើងកែងចោទខ្ពស់ គួរតែដឹងថា ពួកគេកំពុងតែបង្កើនមានហានិភ័យនៃការឈឺចាប់ក្រគាក និងភ្លៅដោយមិនដឹងខ្លួនហើយ។ ព្រោះការពាក់ស្បែកជើងកែងចោទ ត្រូវដាក់សម្ពាធធ្ងន់ទៅលើភ្លៅ និងត្រគាក ជាពិសេសនៅពេលដែលអ្នកឡើងកាំជណ្តើរ។
ការធាត់ពេក
ការធាត់អាចបង្កើនហានិភ័យនៃការឈឺចាប់ត្រង់តំបន់ត្រគាក និងភ្លៅ។ ករណីនេះដោយសារតែទម្ងន់ខ្លួនប្រាណត្រូវបានដាក់បន្ទុកបន្ថែមទៅលើសរសៃប្រសាទ sciatic ។ បើតាមការសិក្សាបានបង្ហាញថា អ្នកដែលលើសទម្ងន់កាន់តែខ្លាំង ផលប៉ះពាល់គឺកាន់តែច្រើនដែរ។
ការស្លៀករឹបខ្លាំង
មនុស្សភាគច្រើនតែងតែនិយមចូលចិត្តស្លៀកបញ្ចេញរាង ប៉ុន្តែពួកគេមិនដឹងថា ការធ្វើបែបនេះនាំឲ្យមានការឈឺចាប់ដល់ត្រគាក និងភ្លៅឡើយ។ ដូច្នេះ អ្នកគឺតែជៀសវាងការស្លៀករឹបតឹងខ្លាំងពេក ឬក៏ជំនួសដោយការស្លៀកពាក់ធូរៗល្អជាង។
ស្ត្រេស
កត្តាមួយទៀត ដែលបង្កឲ្យមានអាការៈឈឺចាប់នៅម្តុំភ្លៅ និងត្រគាក គឺភាពតានតឹង។ វេជ្ជបណ្ឌិត John Sarno អះអាងថា ភាពតានតឹងជាដើមហេតុនាំឲ្យមានការឈឺចាប់រាងកាយ ហើយសូម្បីតែខ្នងក៏អាចមានការឈឺចាប់ដែរ។ លើសពីនេះទៅទៀត បុគ្គលដែលដាក់សម្ពាធផ្លូវអារម្មណ៍លើខ្លួនឯងច្រើនពេក នឹងទទួលរងបញ្ហាមួយនេះដូចគ្នា៕
មតិយោបល់