ព័ត៌មានសុខភាព

អាហារ ៥ប្រភេទជួយឲ្យកូនរបស់ក្លាយជាក្មេងឆ្លាត

បរទេស៖ ខួរក្បាលរបស់ក្មេងត្រូវការរីកលូតលាស់ឥតឈប់ឈរ ដូច្នេះអាណាព្យាបាល​ត្រូវផ្តល់នូវសារធាតុ​ចិញ្ចឹម​ឲ្យបាន​គ្រប់គ្រាន់ ដើម្បីជួយដល់ការអភិវឌ្ឍឲ្យកាន់តែប្រសើរ។

អាហារដែលកូនតូចបរិភោគរាល់ថ្ងៃ គួរតែសម្បូរប្រូតេអ៊ីន និង​សារធាតុសំខាន់ៗសម្រាប់រាងកាយ។ ដូច្នេះ អ្នកគួរតែផ្តល់​អាហារ​បែបណា​ដល់កូន?

ស៊ុត
ការស្រាវជ្រាវមួយចំនួនបានណែនាំថា សារធាតុចិញ្ចឹម និងវត្តមានប្រូតេអ៊ីននៅក្នុងស៊ុត អាចជួយឲ្យខួរក្បាលក្មេងឆ្លាតវៃ ទោះបីជាពួកគេមិនទាន់បានចូលរៀនក៏ដោយ។

Eggs

ទឹកដោះគោជូរ
ទឹកដោះគោជូរ មានផ្ទុកប្រូតេអ៊ីនជាច្រើន ដែលអាចជួយដល់មុខងារខួរក្បាលរបស់ក្មេងយ៉ាងមានប្រសិទ្ធិភាព។

Yoghurt

ត្រី
ត្រីមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ និងវីតាមីន D ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងការជួយទប់ស្កាត់ការបាត់បងការចង់ចាំ និងជួយដល់មុខាងាររបស់ខួរក្បាលបានយ៉ាងល្អប្រសើរ។

Fish

ផ្លែប៉ោម
ផ្លែប៉ោមមានផ្ទុកនូវសារធាតុមួយចំនួនដែលអាចជួយការពារការថយចុះនៃចំណេះដឹង។ ដូច្នេះ អ្នកគួរតែយកផ្លែប៉ោម ធ្វើជាអាហារសម្រន់សម្រាប់កូនរាល់ថ្ងៃ។

Apples

ស្រូវសាលី
ស្រូវសាលីផ្តល់នូវប្រូតេអ៊ីន, ជាតិសសៃ ដែលល្អសម្រាប់ខួរក្បាល និងបេះដូងរបស់កុមារ។ ការសិក្សាជាច្រើនបានបញ្ជាក់ផងដែរថា យកល្អកុមារគួរបរិភោគស្រូវសាលីនៅពេលព្រឹក៕

Oatmeal

មតិយោបល់