ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរសម្នាក់៖ រវាងប្រពន្ធ និងម្តាយ ត្រូវជួយសង្គ្រោះអ្នកណាមុន?

ចិនៈ នៅក្នុងហេតុការណ៍ទឹកជំនន់ប្រទេសចិន នាពេលថ្មីៗនេះ បានធ្វើឲ្យបុរសម្នាក់ត្រូវបង្ខំចិត្តធ្វើការជ្រើសរើសថាតើ រវាងប្រពន្ធ និង ម្តាយត្រូវជួយសង្គ្រោះនរណាមុនគេ។

តាមការប៉ានស្មានប្រជាជនប្រមាណ ១៣០នាក់បានស្លាប់ និង ១១០នាក់បាត់ខ្លួននៅក្នុងគ្រោះមហន្តរាយទឹកជំនន់មួយនៅក្នុងស្រុក Hebei ប្រទេសចិន។

លោក Gao Fengshou រស់នៅក្នុងតំបន់ Daxian ទីក្រុង Xingtai ពេលក្រោគឡើងដឹងថា មានទឹកជំនន់កាន់តែឡើងខ្ពស់ទៅៗ ដែលគ្រួសាររបស់គាត់(ប្រពន្ធ និង កូនពីរនាក់ ) ព្រមទាំងម្តាយនៅផ្ទះផ្សេងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។

បុរសអាយុ៣៩ឆ្នាំរូបនេះបានប្រាប់អ្នកសារព័ត៌មានថា គាត់និយាយម្នាក់ឯងថា «រវាងប្រពន្ធនិងម្តាយតើខ្ញុំត្រូវជួយសង្គ្រោះអ្នកណាមុន» ទីបំផុតតាត់បានធ្វើការសម្រេចចិត្តចាកចេញពីផ្ទះគ្រួសារ ផ្សងព្រេងទៅជួយសង្គ្រោះម្តាយនៅក្នុងភូមិផ្សេងមួយទៀត ដែលមានទឹកលិចជម្រៅត្រឹមចង្កេះ។សំណាងល្អគាត់បានជួយសង្គ្រោះម្តាយបានដោយជោគជ័យ ប៉ុន្តែគាត់មិនអាចត្រឡប់មកផ្ទះគ្រួសាររបស់ខ្លួនបានទេ។
បន្ទាប់ពីរងចាំរយៈពេល២ទៅ៣ម៉ោង ទឹកបានស្រក ហើយគាត់ក៏បានត្រឡប់ទៅផ្ទះវិញ ពេលនោះបានឃើញប្រពន្ធឈ្មោះ Zhang នីងកូនពីរនាក់ អាយុ ២ឆ្នាំនិង ៤ឆ្នាំ មានសុវត្ថិភាព អង្គុយនៅលើដំបូលផ្ទះ។

សូមបញ្ជាក់ថា បើយោងតាម សារព័ត៌មានក្នុងស្រុង បានឲ្យដឹងថា ប្រពន្ធរបស់គាត់មានផ្ទៃពោះ៥ខែ។តែយ៉ាងណាក៏ដោយលោក Gao បានសុំការលើកលែងទោសចំពោះភរិយារបស់ខ្លួនរួចរាល់ហើយដែរ ហើយក៏មិនមានសមាជិកគ្រួសារលោកណាម្នាក់មានគ្រោះថ្នាក់ឡើយ៕

ad_213877816ad_213877822ad_213879402

មតិយោបល់