ព័ត៌មានសុខភាព

វិធីកាត់បន្ថយបញ្ហាស្ទះសរសៃឈាម និងបង្ការជំងឺគាំងបេះដូង

បញ្ហាគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ត្រូវបានគេចាត់ទុកថា ជាមូលហតុឈានមុខគេនៃការស្លាប់ ច្រើនជាងជំងឺផ្សេងៗទៀត។ ដើមហេតុចម្បងដែលបណ្តោលឲ្យកើតជំងឺនេះ គឺទាក់ទងជាមួយនឹងរបៀបរស់នៅប្រចាំថ្ងៃ រួមទាំងទម្លាប់នៃទទួលទានរបបអាហារសម្បូរជាតិខ្លាញ់ ឬអាហារកែច្នៃច្រើនហួសហេតុពេក។ នៅពេលដែលឈាមរត់ត្រូវបានរាំងស្ទះ អុកស៊ីសែន និងសារធាតុចិញ្ចឹម មិនអាចបញ្ចូនទៅដល់ផ្នែកផ្សេងៗទៀតនៃសរីរាង្គ និងជាលិកាបានឡើយ ហើយលទ្ធផលសរីរាង្គនឹងមានការខូចខាត។

ប៉ុន្តែ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា បើទោះបីជាជំងឺទាំងពីរមុខនេះគួរឲ្យខ្លាចក៏ពិតមែន ក៏នៅតែមានវិធីអាចការពារបានដែរ។ ខាងក្រោមនេះ គឺជាវិធីការពារបញ្ហាស្ទះសរសៃឈាម និងបង្ការជំងឺគាំងបេះដូង៖

ធាតុផ្សំ៖

  • ភ្លៅកង្កែប ២ដើម(ហាន់ជាកង់ខ្លីៗ)
  • ទឹកប៉េងប៉ោះ ១ពែង
  • ខ្ញីម៉ត់ ១ស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មារ ¼ក្នុងមួយពែង (មួយពែងចែកជាបួន)
  • ម្រេចម៉ត់ កន្លះសស្លាបព្រាកាហ្វេ

ការប្រើប្រាស់៖
១.កិន ឬក្រឡុកធាតុផ្សំទាំងអស់បញ្ចូលគ្នារហូតទាល់តែក្លាយជាល្បាយតែមួយ។
២.ទទួលទានរៀងរាល់មុនពេលញ៉ាំអាហារ ម្តង១ពែង ប៉ុន្តែអ្នកមិនត្រូវទទួលទានមួយថ្ងៃលើសពី៣ពែងនោះទេ។

ភេសជ្ជៈធម្មជាតិមួយប្រភេទនេះ មានសមត្ថភាពអាចកម្ចាត់ជាតិពុលចេញពីរាងកាយ និងសម្អាតជាតិខ្លាញ់ចេញពីសរសៃឈាមចេញពីសរសៃឈាម ដែលធ្វើឲ្យអ្នកជៀសផុតពីជំងឺស្ទះសរសៃឈាម និងជំងឺបេះដូង៕

មតិយោបល់