ព័ត៌មានជាតិ

ក្រុមការងារ សសយក ចូលរួមរំលែកទុក្ខក្រុមគ្រួសារលោកស្រីឈន់ ស្រីគិន

ព្រៃវែងៈ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៦ ក្រុមការងារ សសយក របស់ស្នងការដ្ឋាននរគបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ ឌឹម យ៉ារ៉ុម ប្រធានសហភាព សហពន្ធ័យុវជន របស់ស្នងការនគរបាលខេត្ត តំណាងលោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការ ទៅចុះសួរសុខទុក្ខ លោកស្រី ឈន់ ស្រីគិន ត្រូវជា ភរិយាសពលោកអនុសេនីយ៍ត្រី ម៉ៅ ភឿន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ឆ្លៀតឱកាសនោះដែរ លោកឧត្តមសេនីយ៍ ឌឹម យ៉ារ៉ុម ប្រធានសហភាព សហពន្ធ័យុវជន របស់ស្នងការដ្ឋាន និងតំណាងលោកឧត្តមសេនីយ៍ស្នងការ មានប្រសាសន៍ថា ក្នុងនាម កម្លាំងនគរបាលខេត្ត លោកសូមសម្តែងនូវការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព លោកអនុសេនីយ៍ត្រី ម៉ៅ ភឿន នាយរងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ ចុងអំពិល ដែលបានទទួលមរណភាព ដោយសារជម្ងឺលើសឈាម កាលពីថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៦។

​ការបាត់បង់លោក អនុសេនីយ៍ត្រី ម៉ៅ ភឿន បៀបដូចជាការបាត់បង់ មន្រ្តីនគរបាលជាតិដ៏ឆ្នើម ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការបំរើប្រជាពលរដ្ឋប្រកបដោយពលិកម្មខ្ពស់បំផុត ដើម្បីចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សុវត្ថរិភាព ស្ថេរភាពសង្គមជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ ស្នងការរងបានពាំនាំប្រសាសន៍សួរសុខទុក្ខ ពីសំណាក លោក ស សុខា អ្នកតំណាងរាស្រ្ត និងឧត្តមសេនីយ៍ស្នងការ លោក​មិន​ត្រឹមតែ​យកចិត្ដ​ទុកដាក់​ជួយ​ឧបត្ថម្ភ​ផ្គត់ផ្គង់​ជីវភាព ផ្ដល់​ជា​ថវិកា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​ដល់​គ្រួសារ​ណា​ដែលក្រីក្រ​ លំ​បាក​ខ្លាំង​ដោយ​ផ្ដល់​ជួយសាងសង់ផ្ទះ ថវិកា​ ដើម្បី​គ្រួសារ​នោះ ​អាច​មាន​លទ្ធភាព​ប្រកបរប​ផ្សេងៗ​មក​ចិញ្ចឹម​គ្រួសារ​ និង​ការ​រស់នៅ​ក្នុង​សង្គម​បាន​សមរម្យ​។​

បន្ទាប់មក លោកឧត្តមសេនីយ៍ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោក​ ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង និងអំណោយ ឧត្តមសេនីយ៍ស្នងការ រួមមាន៖ អង្ករ៥០គីឡូក្រាម, មី២កេះ, ទឹក្រូច១កេះ, ទឹកបរិសុទ្ធ១កេះ, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអីវ១យួរ និងថវិកាចំនួន៧៥០.000 រៀល៕

photo_2016-07-28_16-21-27photo_2016-07-28_16-23-28photo_2016-07-28_16-23-30photo_2016-07-28_16-21-26photo_2016-07-28_16-21-28photo_2016-07-28_16-23-26photo_2016-07-28_16-23-31

មតិយោបល់