ព័ត៌មានសុខភាព

គួរស្លៀកខោខូវប៊ូយឬអត់ ពេលមានផ្ទៃពោះ?

មិនទាន់មានការសិក្សាណាដែលបញ្ហាថា ការស្លៀកខោខូវប៊ូយពេលមានផ្ទៃពោះបង្កគ្រោះថ្នាក់ដល់ម្តាយ និងទារកនោះទេ។ ប៉ុន្តែ​ស្ត្រីមានផ្ទៃពោះ​គ្រប់រូប​គួរតែគិតឡើងវិញ

ចំពោះសម្លៀកបំពាក់មួយចំនួនដែលរឹបតឹងពេក។

មនុស្សស្រីមិនបានដឹងថា ស្បូនអាចទប់ទល់នឹងសម្ពាធជាច្រើន ហើយការពារទារកពីការឈឺចាប់ផ្សេងៗ។ លើសពីនេះទៅទៀត ទឹកភ្លោះ​អាចអាច​ការពារ​ទារកពីកម្លាំងខាងក្រៅបាន។ ហេតុនេះហើយ ខោខូវប៊យមិនអាចដាក់សម្ពាធខ្លាំងទៅលើស្បូននោះទេ ប៉ុន្តែអ្នក​ត្រូវយកចិត្តទុកដាក់​ក្នុងការ​ស្លៀក​នៅក្នុងកំឡុងពេលត្រីមាសទីពីរ និងទីបី។

ជៀសវាងខោខូវប៊ូយតឹងពេក៖ ក្នុងកំឡុងពេលមានផ្ទៃពោះត្រីមាសទីពីរ និងទីបី ទារកអាចងាយនឹងរងនូវការប៉ះទង្គិច។ ណាមួយនេះ​ជាពេល​ដែលស្ត្រី​ចូលចិត្ត​ស្លៀ​ខោខូវប៊ូយដើម្បីលាក់បាំងពីពោះធំរបស់នាង។ បើអ្នកនៅតែចង់ស្លៀក អ្នកគួរតែជ្រើស​ខោខូវប៊ូយ​ដែលមាន​ទំហំធំ​ស្របពេល​ដែលទារក​កំពុង​តែលូតលាស់។

និយាយថាទេ ចំពោះសម្លៀកបំពាក់រឹបតឹងពេក៖ មិនមែនតែខោខូវប៊ូយទេដែលអ្នកគួរជៀសវាង សូម្បីតែសម្លៀក​បំពាក់​អ្វីដែល​រឹបតឹង​ខ្លាំងពេក​ក៏អាចរាំងស្ទះដល់ចរាចរឈាមសំខាន់សម្រាប់ម្តាយ និងទារកដែរ។ មិនតែប៉ុណ្ណោះការពាក់ខ្សែត្រវ៉ាត់រឹបតឹងក៏អាចប៉ះពាល់ដល់ចរាចរឈាមដែរ។

សូមធ្វើអនាម័យ៖ ក្នុងកំឡុងពេលមានផ្ទៃពោះ ឱកាសនៃការឆ្លងមេរោគក៏មានកម្រិតខ្ពស់ដែរ ប្រសិនបើអ្នកមិនបានធ្វើអនាម័យឲ្យត្រឹមត្រូវ។ ម្យ៉ាងទៀតការស្លៀកខោខូវប៊ូយរឹបតឹងអាចបង្កហានិភ័យនៃការឆ្លងមេរោគផ្សិតលើទ្វារមាស ដែលនាំឲ្យមានគ្រោះថ្នាក់ដល់មាតា និងទារក៕

wearing-jeans-pregnant

មតិយោបល់