ព័ត៌មានសុខភាព

ទើបតែដឹង! ស៊ុតអាចជួយការពារ​មិនឲ្យសុដន់​ធ្លាក់យារ

ស៊ុត គឺជាអាហារដ៏ពេញនិយមបំផុតសម្រាប់មនុស្សស្ទើរតែគ្រប់ក្រុមគ្រួសារ ព្រោះវាងាយស្រួលចម្អិន ហើយមានរសជាតិឆ្ងាញ់។ ប៉ុន្តែតើអ្នកដឹងទេ? ក្រៅពីអត្ថប្រយោជន៍ចំពោះសុខភាព ស៊ុតគឺជាឱសថដ៏ពូកែក្នុងការថែរក្សាសុដន់មិនឲ្យធ្លាក់យារ ហើយជួយជំរុញឲ្យសុដន់តឹងណែនថែមទៀត។

បើយោងតាមគេហទំព័រ justnaturallife បានបង្ហាញថា ទាំងស៊ុតស និងក្រហម សម្បូរទៅដោយប្រូតេអ៊ីនច្រើន ដែលអាចជួយលើកកម្ពស់សុដន់បានដូចគ្នា។

១. ការប្រើប្រាស់ស៊ុតស
ស៊ុតសមានសមត្ថភាពជួយការពារភាពរួញស្វិត និងជួយជំរុញឲ្យស្បែកនៅជុំវិញសុដន់មានសំណើមជានិច្ច។ ជាពិសេស ស៊ុតសអាចជួយទប់ស្កាត់មិនឲ្យសុដន់ធ្លាក់យារឡើយ។

  • ដំបូងអ្នកត្រូវគោះយកស៊ុតសមួយគ្រាប់ដាក់នៅក្នុងកូនចានមួយ រួចកូរឲ្យឡើងពពុះតិចៗ។
  • លាបនៅលើសុដន់របស់អ្នក រួចទុកចោលឲ្យបាន ៣០នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។

២.ត្រសក់ និងស៊ុតលឿង
ស៊ុតលឿងមានផ្ទុកប្រូតេអ៊ីនខ្ពស់ ដែលធ្វើឲ្យវាមានសមត្ថភាពជួយពង្រឹងសុដន់ឲ្យតឹងណែនល្អ។ ចំណែកឯត្រសក់វិញ សម្បូរជាតិទឹក និងសារធាតុចិញ្ចឹមដែលអាចការពារមិនឲ្យសុដន់ធ្លាក់យារ។

  • យកត្រសក់មួយផ្លែតូចល្មមហាន់ជាចំណិចតូចៗ ហើយក្រឡុកឲ្យម៉ត់ល្អ។
  • បន្ថែមស៊ុតលឿងមួយគ្រាប់ និងផ្លែប៊ឺរមួយស្លាបព្រាចូលទៀត រួចក្រឡុកចូលគ្នាឲ្យសព្វ។
  • អនុវត្តល្បាយនេះនៅលើសុដន់របស់អ្នក និងទុកឲ្យបាន ៣០នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។

ចំណាំ៖ លោកអ្នកអាចប្រើប្រាស់ស៊ុតមាន់ក៏បាន ឬស៊ុតទាក៏បានដែរ ប៉ុន្តែអ្នកត្រូវព្យាយាមអនុវត្តឲ្យបាន២ដងក្នុងមួយសប្តាហ៍៕

មតិយោបល់