ស្នាមសង្វារ គឺជាបន្ទាត់ជ្រួញតូចៗដែលកើតមាននៅលើផ្ទៃស្បែកដោយសារតែការឡើងទម្ងន់ បាត់បង់ទម្ងន់លឿនពេក ឬមានផ្ទៃពោះ។ ភាគច្រើន ស្នាមសង្វារកើតមានត្រង់តំបន់ភ្លៅ និងពោះ ប៉ុន្តែដើម្បីព្យាបាលបញ្ហានេះមនុស្សភាគច្រើនតែងតែជ្រើសយកវិធីវះកាត់ ឬប្រើផលិតផលគីមីផ្សេងៗ។ ទោះជាយ៉ាងណាក្រៅពីវិធីទាំងពីរយ៉ាងនេះ នៅមានធាតុផ្សំធម្មជាតិមួយមុខទៀតដែលអាចព្យាបាលស្នាមសង្វារបាន នោះគឺប្រេងដូង។
បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ប្រេងដូងមានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការកម្ចាត់ស្នាមសង្វារ ជាពិសេសប្រសិនបើអ្នកលាយជាមួយនឹងធាតុផ្សំធម្មជាតិមួយចំនួនទៀត គឺកាន់តែប្រសើរ។

ប្រេងដូងលាបដោយផ្ទាល់
ដំបូងអ្នកត្រូវយកប្រេងដូងមួយស្លាបព្រាបាយកម្តៅឲ្យក្តៅឧណ្ឌៗ ហើយម៉ាស្សាត្រង់តំបន់ដែលមានបញ្ហាភ្លាមៗ។ វិធីនេះអាចកាត់បន្ថយបញ្ហាស្នាមសង្វារយ៉ាងមានប្រសិទ្ធភាព ក៏ប៉ុន្តែក្នុងមួយថ្ងៃអនុវត្តយ៉ាងតិចបំផុត ២ដង។
ប្រេងដូង និងប្រទាលកន្ទុយក្រពើ
ប្រើប្រេងដូង១ស្លាបព្រាបាយ លាយជាមួយនឹងសាច់ប្រទាលកន្ទុកក្រពើ១ស្លាព្រាបាយ ឲ្យក្លាយទៅជាល្បាយតែមួយ។ ចាប់ផ្តើមម៉ាស្សាថ្នមៗត្រង់តំបន់ដែលមានស្នាមសង្វារ ហើយទុកមួយម៉ោងទើបជូតសម្អាតចេញ។ សូមអនុវត្តឲ្យបានជាប់លាប់ មួយថ្ងៃម្តងជាប្រចាំ។
ប្រេងដូង និងម្សៅរមៀត
យកប្រេងដូង២ស្លាបព្រាបាយ លាយជាមួយនឹងម្សៅរមៀតចំនួន១ស្លាបព្រាកាហ្វេ ឲ្យសព្វល្អ។ បន្ទាប់មកម៉ាស្សាថ្នមៗនៅត្រង់កន្លែងដែលមានស្នាមសង្វារ ហើយទុករយៈពេល២០នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ សូមអនុវត្តមួយថ្ងៃម្តងជាប្រចាំ ស្នាមសង្វារនឹងរលប់ទៅវិញបន្តិចម្តងៗរហូតទាល់តែអស់រលីង។
ចំណាំៈ សម្រាប់អ្នកដែលមានបញ្ហាស្បែកប្រតិកម្មគួរតែជៀសវាង ព្រោះវាអាចធ្វើឲ្យស្បែកកើតមានបញ្ហាកាន់តែធ្ងន់ធ្ងរឡើយ៕
មតិយោបល់