បរទេស៖ ទារកដែលបៅដោះម្តាយបានច្រើនក្នុងរយៈពេល ២៨ថ្ងៃ នៃជីវិតដំបូង គឺមានកម្រិតឆ្លាតវៃល្អប្រសើរជាងទារកដទៃ, ការចង់ចាំបានល្អ, មុខងារខួរក្បាលកាន់ខ្ពស់ នៅពេលអាយុ៧ឆ្នាំ
ពោលគឺស្មើនឹងទារកដែលកើតគ្រប់ខែដែរ។
លើសពីនេះទៅទៀត ការបៅដោះម្តាយកាន់តែច្រើន តំបន់ផ្ទុកខួរក្បាលមានភាពធំទូលាយ ហើយកម្រិតនៃការយល់ដឹងនៅវ័យ៧ឆ្នាំ កាន់តែល្អប្រសើរ។
លោកស្រី Mandy Brown Belfort អ្នកជំនាញនៅមន្ទីរពេទ្យ Brigham and Women សហរដ្ឋអាមេរិក មានប្រសាសន៍ថា «យើងគាំទ្រដល់ការចិញ្ចឹមកូនមិនគ្រប់ខែដោយទឹកដោះម្តាយ ក្នុងកំឡុងពេលថែទាំនៅមន្ទីរពេទ្យ»។
លោកស្រី Belfort បានបន្ថែមទៀតថា អ្នកម្តាយរបស់ទារកដែលកើតមិនគ្រប់ខែ ភាគច្រើន មានការលំបាកក្នុងការផ្តល់ទឹកដោះឲ្យកូន តែទោះជាយ៉ាងណាពួកគេត្រូវតែធ្វើឲ្យបាន ដើម្បីជំរុញដល់ការលូតលាស់របស់ទារក។
ការសិក្សានេះមិនមែនសំខាន់ចំពោះតែអ្នកម្តាយម្នាក់ឯងនោះទេ សូម្បីតែគ្រូពេទ្យ, មិត្តភក្តិ, សមាជិកគ្រួសារ ក៏មានត្រូវរួមចំណែកគាំទ្រដល់អ្នកម្តាយក្នុងកំឡុងពេលនេះ ដើម្បីជៀសវាងពីភាពតានតឹង ហើយលំបាកក្នុងការផលិតទឹកដោះសម្រាប់ទារក៕
មតិយោបល់