ពោតបារាំងស្រស់មួយផ្លែ មានផ្ទុក ៣០កាឡូរី, ប្រូតេអ៊ីន ២ក្រាម, ជាតិសសៃ ៣ក្រាម, ជាតិខ្លាញ់ ០,១ ក្រាម, កាបូអ៊ីដ្រាត ៧,៦ ក្រាម, អាស៊ីតហ្វូលិក ប្រហែលជា ៨០ក្រាម, វីតាំមីន C និងម៉ាញេស្យូម ៦០មីលីក្រាម។
ដោយសារតែសារធាតុទាំងនេះហើយ ទើបធ្វើឲ្យពោតបារាំងក្លាយទៅជារុក្ខជាតិដ៏មានប្រប្រយោជន៍ខ្លាំងបំផុតសម្រាប់មនុស្ស។
ពោតបារាំង មានសមត្ថភាពអាចជួយសំរោល ជំងឺហឺត, កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល, ប្រឆាំងនឹងជំងឺទឹកនោមផ្អែម, ការពារជំងឺតម្រងនោម និងជំងឺផ្សេងៗទៀត។ លើសពីនេះ ពោតបារាំងត្រូវបានគេចាត់ទុកថា ជាធាតុផ្សំដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយបរិមាណជាតិស្ករដែលបានមកពីអាហារ។
ខាងក្រោមនេះជារូបមន្តសម្រាប់កែច្នៃពោតបារាំង ធ្វើជាភេសជ្ជៈសម្រាប់ទទួលទាន៖
អ្នកត្រូវរកពោតបារាំងស្រស់ៗចំនួន ៤ផ្លែ កាត់បន្ទុយ និងក្បាលចេញ រួចដាក់នៅក្នុងកែវមួយដែលមានទឹកជិតពេញ។ ទុកឲ្យបានមួយយប់ រួចពិសាមុនទទួលទានអាហារពេលព្រឹកកន្លះម៉ោង។
ដើម្បីឲ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
មតិយោបល់