ព័ត៌មានសុខភាព

រោគសញ្ញាដ៏គួរឲ្យភ្ញាក់ផ្អើលនៃបញ្ហាអាឡែស៊ី ដោយសារតែស្រោមអនាម័យ

ប្រសិនបើអ្នកជាមនុស្សដែលសកម្មនឹងជីវិតផ្លូវភេទ អ្នកច្បាស់ជាស៊ាំជាមួយនឹងការប្រើប្រាស់ស្រោមអនាម័យជាមិនខាន។ ប៉ុន្តែតើអ្នកដឹងទេថា ស្រោមអនាម័យអាចធ្វើឲ្យមានបញ្ហាអាឡែកស៊ីកើតឡើង? មនុស្សមួយចំនួនអាចប្រតិកម្មដោយសារតែអង្គធាតុរំងាប់មេជីវិត ឬដោយសារតែ​ជ័រ​ស្រោម​អនាម័យ។

ហេតុនេះហើយ អ្នកគួរតែស្វែងយល់ពីរោគសញ្ញានៃប្រតិកម្មអាឡែកស៊ីឲ្យបានច្បាស់ កុំឲ្យមានបញ្ហាធ្ងន់ធ្ងរដល់សុខភាព។

១. កន្ទួលលើប្រដាប់ភេទ
កន្ទួលលើប្រដាប់ភេទអាចបណ្តោលមកពីប្រិតកម្មជាមួយនឹងអង្គធាតុរំងាប់មេជីវិតនៅលើស្រោមអនាម័យ ដែលនាំឲ្យរមាស់ និងរលាកក្នុងប្រដាប់ភេទ។

២. ពងបែកប្រដាប់ភេទ
ពងបែកក្នុងប្រដាប់ភេទអាចត្រូវបានបង្កឡើងដោយសារតែជ័រ ឬអង្គធាតុរំងាប់មេជីវិត ដែលធ្វើឲ្យបុគ្គលនោះមានបញ្ហាហើមប្រដាប់ភេទធ្ងន់ធ្ងរ, ដាច់ស្បែក និងរលាក។

៣. ហៀរទឹកភ្នែក
ប្រតិកម្មពីជ័រស្រោមអនាម័យ អាចបង្កឲ្យមានបញ្ហាអាឡែស៊ី ដែលឆ្លងកាត់តាមរយៈឈាមបញ្ចូនទៅសសៃប្រសាទ ហើយបណ្តោលឲ្យហៀរទឹកភ្នែក និងរលាកភ្នែក។

៤. កន្ទួលលើស្បែក

ប្រតិកម្មពីស្រោមអនាម័យមិនត្រឹមតែកើតមាននៅតំបន់ប្រដាប់ភេទប៉ុណ្ណោះទេ សូម្បីតែស្បែកក៏មានអាការៈក្រហម និងឡើងកន្ទួលផងដែរ។

៥. សម្ពាធឈាម
ក្នុងករណីធ្ងន់ធ្ងរ អាចនាំឲ្យមានការធ្លាក់ចុះនៃសម្ពាធឈាម។ ប្រសិនបើមិនបានព្យាបាលភ្លាមៗទេ ស្ថានភាពមួយនេះនឹងប៉ះពាល់ដល់ជីវិត។

៦. ចង្អោរ
ប្រតិកម្មមួយទៀតដោយសារតែជ័រ និងអង្គធាតុរងាប់មេជីវិត អាចបណ្តោលឲ្យអ្នកចង់ក្អួត និងវិលមុខ។ មិនតែប៉ុណ្ណោះ វាធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារ ហើយមនុស្សភាគច្រើនមិនបានស្វែងរកដំណោះស្រាយរហូតដល់ធ្ងន់ធ្ងរក៏មាន៕

៧. តឹងណែនក្នុងដើមទ្រូង
ក្នុងករណីធ្ងន់ធ្ងរ មនុស្សមួយចំនួនអាចជួបប្រទះនឹងបញ្ហាតឹងណែក្នុងដើមទ្រូង និងពិបាកក្នុងការដកដង្ហើម ដែលត្រូវការសង្គ្រោះជាបន្ទាន់៕

condom

មតិយោបល់