ព័ត៌មានសុខភាព

អ្វីដែលឪពុកម្តាយគ្រប់រូបគួរតែដឹងអំពីជំងឺខាន់ស្លាក់

ឪពុកម្តាយគ្រប់រូបត្រូវតែដឹងថា ក្មេងក្រោមអាយុ១ឆ្នាំមានជីវិតផុយស្រួយខ្លាំងណាស់ ព្រោះប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅខ្សោយ ហើយងាយនឹងឆ្លងជំងឺជាច្រើន។

ដូច្នេះហើយ អ្នកត្រូវប្រុងប្រយ័ត្នចំពោះភាពយឺតយ៉ាវក្នុងការនាំកូនទៅពេទ្យ, ប្រើប្រាស់ឱសថ, ការចាក់វ៉ាក់សាំងដើម្បីការពារ ឬព្យាបាលជំងឺមួយចំនួននោះឡើយ។

ជំងឺទូទៅបំផុតដែលអាចប៉ះពាល់ដល់ទារកគឺ កញ្ជ្រិល, ផ្តាសាយ, គ្រុន, ផ្លូវដង្ហើម, ក្អក, រំលាយអាហារ.ល.។ ចំណែកឯជំងឺខាន់ស្លាក់ គឺជាជំងឺដ៏មានគ្រោះថ្នាក់មួយផ្សេងទៀត ដែលអាចប៉ះពាល់ដល់កុមារក្រោមអាយុ ១ឆ្នាំ។

ខាងក្រោមនេះ គឺជាអ្វីដែលឪពុកម្តាយគ្រប់រូបគួរតែស្វែងយល់អំពីជំងឺខាន់ស្លាក់៖

១. រោគខាន់ស្លាក់ គឺជាការឆ្លងមេរោគបាក់តេរី ដែលបានវាយប្រហារទៅក្នុងច្រមុះ និងបំពងក របស់ទារក។

២. ពេលទារកឆ្លងជំងឺខាន់ស្លាក់ ស្រទាប់ភ្នាសៗពណ៌ប្រផេះនឹងកើតឡើងនៅក្នុងបំពងក ធ្វើឲ្យពិបាកដកដង្ហើម។

៣. រោគសញ្ញាមួយចំនួនផ្សេងទៀតនៃជំងឺខាន់ស្លាក់រួមមាន អស់កម្លាំង, គ្រុនក្តៅ, ពិបាកដកដង្ហើម, ឈឺក, លំបាកក្នុងការលេបអាហារ, សំលេងខ្សោយ, ហើមកូនកណ្តុរ, ក្អក.ល.។

៤. នៅក្នុងឆ្នាំ ១៩២០ ករណីរោគខាន់ស្លាក់នេះ គឺជាជំងឺកំពូលដែលឆ្លងទៅទារក។ តែឥឡូវនេះ ដោយសារតែមានថ្នាំចាក់បង្ការ ទើបធ្វើរោគខាន់ស្លាក់ មិនអាចវាយប្រហារទារកខ្លាំងដូចមុនទៀតឡើយ។

៥. រោគខាន់ស្លាក់ ជាធម្មតារីករាលដាលតាមរយៈបាក់តេរីនៅក្នុងខ្យល់ ឬវាអាចបង្កឡើងដោយវត្ថុកខ្វក់ ដែលទារកប៉ះពាល់។

៦. ក្នុងករណីធ្ងន់ធ្ងរ រោគខាន់ស្លាក់ អាចបង្កឲ្យទារកពិការភ្នែក, ខូចបំពងក និងមានដុំសាច់ក្នុងផ្លូវដង្ហើម។ ប្រសិនបើមិនបានព្យាបាលភ្លាមៗ វាអាចឆក់យកជីវិតរបស់ទារកបាន៕

Diphtheria

មតិយោបល់