បរទេសៈ ប្រសិនបើកម្រិត pH របស់មនុស្សស្រីមានការធ្លាក់ចុះ តំបន់ឯកជននឹងចាប់ផ្តើមឆ្លងមេរោគ ហើយក្លិនអាក្រក់នឹងកើតមាន។ ដើម្បីដោះស្រាយបញ្ហានេះ មនុស្សស្រីជាច្រើនតែងតែប្រើប្រាស់ទឹកអនាម័យ ឬក៏សាប៊ូលាងសម្អាត។ ប៉ុន្តែរបស់ទាំងនេះមានសារធាតុគីមី ដែលអាចធ្វើឲ្យតំបន់ឯកជនប្រតិកម្មបាន។
ដូច្នេះ អ្នកអាចជ្រើសស្លឹកក្រូចឆ្មា ព្រោះវាមានផ្ទុកសមាធាតុប្រយុទ្ធប្រឆាំងនឹងមេរោគផ្សេងៗ។ លើសពីនេះទៅទៀត ស្លឹកក្រូចឆ្មាអាចព្យាបាលការឈឺចាប់, អាការៈស្លេក, រក្សាកម្រិត pH និងជួយឲ្យតំបន់ឯកជនស្អាតជានិច្ច។
របៀបប្រើប្រាស់៖
- បេះស្លឹកក្រូចឆ្មា ១០ស្លឹក លាងទឹកឲ្យស្អាត។
- បុកវាឲ្យម៉ត់ រួចដាក់ចូលទៅក្នុងទឹកមួយកែវ។
- យកទៅដុតកំដៅរហូតទឹកប្រែជាបណ៌បៃតង។
- នៅពេលដែលទឹកនេះត្រជាក់ អ្នកអាចយកមកលាងសម្អាតតំបន់ឯកជនរបស់អ្នក។
អ្វីដែលអ្នកគួរប្រុងប្រយ័ត្ន៖
យកល្អ មុននឹងអនុវត្ត អ្នកត្រូវរងចាំឲ្យល្បាយនេះក្តៅឧណ្ឌៗ ទើបមិនប៉ះពាល់ដល់តំបន់ឯកជន។ ទោះជាយ៉ាងណា ប្រសិនបើអ្នកបានពិគ្រោះជាមួយអ្នកជំនាញ ឬទទួលមតិយោបល់ជាមុនសិនកាន់តែប្រសើរ៕
មតិយោបល់