ហេតុអ្វីបានជាការម៉ាស្សាប្រេងដូងនៅតំបន់រន្ធផ្ចិត ល្អសម្រាប់សុខភាព? ដោយសារតែតំបន់រន្ធផ្ចិត គឺជាប្រជុំនៃសរសៃប្រសាទរាប់ពាន់ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងតំបន់ដទៃទៀតនៃពោះ។ នេះហើយជាមូលហេតុដែលធ្វើឲ្យការម៉ាស្សាប្រេងដូងនៅតំបន់ផ្ចិតមានអត្ថប្រយោជន៍ដល់សរីរាង្គខាងក្នុង។
ប្រេងដូងត្រូវបានគេចាត់ទុកជាប្រេងបន្លែមួយប្រភេទដែលផលិតចេញពីសាច់ដូង ហើយមានផ្ទុកជាតិខ្លាញ់ឆ្អែត អាហារូបត្ថម្ភខ្ពស់ និងមានប្រសិទ្ធភាពក្នុងអាចព្យាបាលជំងឺមួយចំនួន។
ទោះបីជាប្រេងដូងត្រូវបានគេប្រើញឹកញាប់ដើម្បីចម្អិនអាហារ ក៏ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា ការម៉ាស្សាប្រេងនៅតំបន់រន្ធផ្ចិតមានអត្ថប្រយោជន៍ចំពោះសុខភាព។
បង្កើនលទ្ធភាពក្នុងការមានកូន
ការបន្តក់ប្រេងដូចចូលក្នុងរន្ធផ្ចិត និងម៉ាស្សាថ្នមៗ ត្រូវបានគេជឿជាក់ថាអាចជួយបង្កើនការមានកូន។ ដោយសារតែប្រេងដូងអាចជួយជំរុញដល់លំហូរឈាម ជួយបំបែកខ្លាញ់នៅតំបន់ក្បាលពោះ ដែលអាចជួយគាំទ្រដល់ការឆាប់មានកូន។
ការពារជំងឺផ្តាសាយ
ប្រេងដូង ត្រូវបានគេប្រើជាញឹកញាប់ដើម្បីបង្កើនថាមពល និងពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ ការលាបប្រេងដូងបន្តិចបន្តួចនៅលើតំបន់រន្ធផ្ចិត អាចជួយការពារការឆ្លងមេរោគ ដូចជាផ្តាសាយជាដើម។
ការបន្ថយការឈឺក្រពះ និងកាត់បន្ថយការឈឺពោះ
ប្រេងូងត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់បំផុត ប្រសិនបើអ្នកលាបនៅតំបន់រន្ធផ្ចិតអាចជួយកាត់បន្ថយការឈឺក្រពះ និងកាត់បន្ថយការឈឺចាប់ក្នុងពោះផងដែរ។
បង្កើនសមត្ថភាពភ្នែក
អត្ថប្រយោជន៍មួយទៀងនៃការម៉ាស្សាប្រេងដូង គឺអាចជួយថែរក្សាភ្នែកឲ្យមើលឃើញកាន់តែច្បាស់ និងជៀសផុតពីបញ្ហាផ្សេងៗដូចជា ភ្នែកស្ងួត និងព្រិលមិនមិនច្បាស់។
របៀបប្រើប្រេងដូង
១.ជ្រលក់សំឡីកប្បាសនៅក្នុងប្រេងដូងឲ្យជោគ។
២.បន្តក់ប្រេងដូងចូលទៅក្នុងរន្ធផ្សិត និងយកសំឡីកប្បាសទៅដាក់ពីលើ។
៣.បន្ទាប់មក ធ្វើការម៉ាស្សាជុំវិញរន្ធផ្ចិតរយៈពេល ១៥នាទី ដើម្បីសម្រេចនូវប្រសិទ្ធភាព៕
ប្រភព៖ soha
មតិយោបល់