អូស្រ្តាលីៈ ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីថ្មីៗនេះ បានប្រកាសទទួលជ័យជម្នះ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ ដោយគេសង្កេតឃើញថា ចំនួនអ្នកជំងឺអេដស៍នៅអូស្រ្តាលីឥឡូវនេះ ត្រូវបានកាត់បន្ថយ យ៉ាងខ្លាំង។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។
ពួកគេបានអះអាងថា ទទួលជោគជ័យក្នុងការគ្រប់គ្រងការអភិវឌ្ឍនៃជំងឺនេះ ដោយជោគជ័យ។ ទោះយ៉ាងនេះក្ដី មិនមែនមានន័យថា ពួកគេអាចលុបបំបាត់ក្តីបារម្ភ អំពីការឆ្លងមេរោគអេដស៍ បានទាំងស្រុងនៅទ្បើយទេ។
នៅចុងសតវត្សឆ្នាំ ១៩៩០ ជារៀងរាល់ឆ្នាំប្រជាជនប្រហែល ១.០០០ នាក់បានស្លាប់ដោយសារជំងឺអេដស៍ នៅក្នុងប្រទេសអូស្ត្រាលី។ ប៉ុន្តែពេលនេះ អ្នកវិទ្យាសាស្រ្តនៃវិទ្យាស្ថានស្រាវជ្រាវ Kirby និង Peter Doherty រួមជាមួយសហព័ន្ធរបស់អង្គការនៃប្រទេសអូស្រ្តាលី បានប្រកាសថា ពួកគេទទួលបានជោគជ័យ ក្នុងការគ្រប់គ្រងការអភិវឌ្ឍនៃជំងឺអេដស៍ ដែលសន្ទុះចំនួនអ្នកកើតជំងឺនេះ ត្រូវបានថយចុះច្រើន៕
មតិយោបល់