ជើងខ្លាំង ឃីម ឌីម៉ា បង្ហើបថាបច្ចេកទេស ដែលខ្លួនប្រើសម្រាប់បំបាក់អ្នកលេងរម្លងដែនពីថៃ Aron Boy ក្នុងជំនួបមិត្តភាព កាលពីម្សិលមិញនៅទូរទស្សន៍អាស៊ីអាគ្នេយ៍គឺ ការប្តូរដៃ និងបញ្ឆោតជើង។
កីឡកររហស្សនាមកូននាគខ្មៅរូបនេះបញ្ជាក់ថា ដោយសារចាញ់កម្លាំងថៃ ទើបគេខំរកចន្លោះប្រហោង ដើម្បីម៉ាត់ដៃពីចម្ងាយ និងការទាត់ប្រយោលបំបាក់ជំហររបស់ដៃគូ។

« ថៃគេល្អណាស់បង បើខ្ញុំចូលទៅឡាំជាមួយគេពិតជាមិនឈ្នះទេ គេកម្លាំងជាង។ អញ្ចឹងបានតែខ្ញុំវ៉ៃដៃ ព្រោះមើលទៅគេអន់មុខ ហើយជើងគេក៏មិនសូវមាំ ទើបខ្ញុំឆ្លៀតឱកាសទាត់យកពិន្ទុ។ ចុងក្រោយខ្ញុំធ្វើបានមែន។» សម្តី ឌីម៉ា។
ឃីម ឌីម៉ា បានយកឈ្នះកីឡាករថៃ Aron Boy ដោយពិន្ទុជាឯកច្ឆ័ន្ត ក្រោយម៉ាត់ប្តូរ ចំពេញៗ និងគ្រលាស់កែងបានជាច្រើន ព្រមទាំងដេញវាយពេញទាំង៥ទឹក។
ថ្ងៃជាមួយគ្នានោះ អ្នកប្រដាល់មាឌល្អិត អាំង សំអាត ក៏បានផ្តួលថៃ Teng Noeng ឲ្យសន្លប់ទឹកទី៤ផងដរ។
https://www.youtube.com/watch?v=KCoUTy-tBjo









មតិយោបល់