ការខកខានមិនមករដូវ, ការកើតមានអាការចង្អោរ ឬចាញ់កូន, អស់កម្លាំងខ្លាំង និងងងុយគេង សុទ្ធតែជាសញ្ញាដំបូងនៃការមានផ្ទៃពោះ។ ប៉ុន្តែមានអាការមួយចំនួន ដែលស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែប្រុងប្រយ័ត្នផងដែរ។
+ ការហូរទឹករំអិលចេញពីទ្វារមាសច្រើន គឺជារឿងធម្មតាក្នុងពេលមានផ្ទៃពោះ ដោយសារតែការផ្លាស់ប្តូរអ័រម៉ូនក្នុងរាងកាយ។ ការកើនឡើងនៃការហូរទឹករំអិលពីទ្វារមាសដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះមិនមែនជាអ្វីដែលត្រូវព្រួបារម្ភនោះទេ ប្រសិនបើទឹករំអិលនោះពណ៌លឿង ឬពណ៌ស។
តែទោះជាយ៉ាងណា អ្នកគួរទៅជួបគ្រូពេទ្យ ប្រសិនបើវាមានអាការៈរមាស់ និងមានក្លិនមិនល្អ ព្រោះវាអាចឆ្លងមេរោគផ្សិត។
+ ការហូរឈាមតិចៗក្នុងពេលមានផ្ទៃពោះជារឿងធម្មតា ប៉ុន្តែបើការហូរឈាមដូចពេលមករដូវ វាអាចបណ្តោលមកពីស្បូនដែលកំពុងតែបើកត្រូវគ្របដណ្តប់ដោយសុក ឬរលូតកូន។ ហេតុនេះអ្នកគួរតែប្រុងប្រយយ័ត្ន ឬទៅជួបគ្រូពេទ្យភ្លាម។
+ អ្នកអាចមានការហូរឈាមតាមច្រមុះ និងអញ្ចាញធ្មេញក្នុងពេលមានផ្ទៃពោះ។ នេះដោយសារតែការផ្លាស់ប្តូរអ័រម៉ូន ប៉ុន្តែអ្នកមិនចាំបាច់ព្រួយបារម្ភឡើយ។ ដូចគ្នានេះផងដែរ ស្ត្រីមានផ្ទៃពោះចំនួន ១០% មានបញ្ហាសរសៃជើង និងទ្វារមាស ក៏ជារឿងធម្មតាមួយដែរ។
+ ការហើម និងឈឺចាប់ក្នុងដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ គឺជារឿងធម្មតា។ អ័រម៉ូន relaxin មានទំនួលខុសត្រូវសម្រាប់ការបើកត្រគាករបស់អ្នកម្តាយ ធ្វើឲ្យប៉ះពាល់ដល់សន្លាក់។ ដូច្នេះវាអាចបណ្តោលឲ្យឈឺចាប់ត្រង់ម្តុំភ្លៅ, ត្រគាក និងខ្នង។
+ ជារឿងធម្មតាទេ ប្រសិនបើចុងសុដន់ធំជាងមុខ និងមានពណ៌ខ្មៅក្នុងពេលមានផ្ទៃពោះ។ ដោយសារតែការកើនឡើងនៃបរិមាណឈាម ដើម្បីរៀបចំខ្លួនចាំទទួលទារកដែលបង្កកំណើត៕
មតិយោបល់