ព័ត៌មានសុខភាព

ពីរផ្នែកនៃរាងកាយសត្វមាន់ ដែលមនុស្សស្រីគួរជៀសឲ្យឆ្ងាយ

បរទេស៖ បើតាមអ្នកជំនាញជាច្រើននៅជុំវិញពិភពលោកបានបង្ហាញឲ្យដឹងថា សត្វមាន់ត្រូវបានគេចាក់ថ្នាំអ័រម៉ូន steroids ឲ្យឆាប់ធំ ដើម្បីទាន់​តម្រូវការ​របស់អ្នកប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។

ដូច្នេះអ្នកត្រូវដឹងថា សត្វមាន់ត្រូវបានចាក់ថ្នាំនៅតំបន់ក នឹងស្លាប បានន័យថាផ្នែកទាំងនេះមានផ្ទុកជាតិថ្នាំ steroids ខ្ពស់បំផុត។

រឿងមួយទៀតដែលអ្នកត្រូវតែដឹងពីការប្រើប្រាស់ថ្នាំ steroids គឺអាចប៉ះពាល់យ៉ាងអាក្រក់ចំពោះរាងកាយ។ ពោល គឺធ្វើឲ្យរាងកាយ​រីកលូតលាស់​លឿន។ លើសពីនេះទៅទៀត ថ្នាំ steroids អាចធ្វើឲ្យអ័រម៉ូនរបស់មនុស្សស្រីមានការផ្លាស់ប្តូរ ហើយនាំឲ្យកើតដុំពកមហារីកក្នុងស្បូន និងសុដន់។

មូលហេតុនេះហើយ សូមស្ត្រីទាំងឡាយប្រុងប្រយ័ត្នចំពោះការបរិភោគសាច់មាន់ ជាពិសេសកមាន់ និងស្លាបមាន់តែម្តង៕

CHICKEN

មតិយោបល់