បរទេស៖ ស្ទើរតែគ្រប់ទីកន្លែងទាំងអស់នៅក្នុងបរិស្ថាន មានពពួកមេរោគផ្សិតច្រើនជាង ៥០,០០០ប្រភេទផ្សេងៗគ្នា។ មេរោគទាំងនោះ អាចកើតឡើងនៅលើផ្ទៃស្បែកខាងក្រៅ, លើដងខ្លួន ឬនៅតំបន់ដែលមានកម្តៅ ហើយសើម ជាពិសេសតំបន់ឯកជន។
នៅពេលដែលមេរោគផ្សិតឆ្លងចូលតំបន់នេះហើយ វានឹងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ប្រសិនបើអ្នកបណ្តោយយូរ។ ដូច្នេះ តើមានវិធីអ្វីដែលអាចដោះស្រាយបញ្ហានេះបានទៅ? ចង់ដឹងច្បាស់ សូមអានអត្ថបទខាងក្រោម៖
ខ្ទឹមស៖ ខ្ទឹមសមានគុណសម្បត្តិប្រឆាំងនឹងមេរោគផ្សិតយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីការញ៉ាំខ្ទឹមស អ្នកអាចលាបត្រង់កន្លែងដែលឆ្លងមេរោគ។ ប៉ុន្តែដើម្បីឲ្យទទួលបានប្រសិទ្ធិភាពខ្លាំងបំផុត អ្នកអាចលាយខ្ទឹមស ជាមួយនឹងប្រេដូង ព្រមទាំងថ្នាំគ្រាប់វីតាមីន E។
ទឹកខ្មេះប៉ោម៖ ទឹកខ្មេះប៉ោម ក៏មានសមត្ថភាពប្រឆាំនឹងការឆ្លងមេរោគផ្សិតមិនចាញ់ខ្ទឹមសដែរ។ សម្រាប់ការព្យាបាល អ្នកគ្រាន់តែចាក់ទឹកខ្មេះប៉ោមមួយពែងចូលទៅក្នុងអាងទឹកក្តៅឧណ្ឌៗ។ ចាប់ផ្តើមត្រាំចំនួន ២០នាទី បន្ទាប់មកដុសដោយខ្លួនឯងថ្នមៗជាមួយនឹងកន្សែង។
វិធីទាំងពីរយ៉ាងនេះពិតជាមានប្រសិទ្ធិភាពភាពបំផុតក្នុងការកម្ចាត់មេរោគផ្សិតចេញពីតំបន់ឯកជន ប្រសិនបើអ្នកប្រើប្រាស់ឲ្យបានទៀងទាត់៕
មតិយោបល់