បន្ទាយមានជ័យៈ សំណង់ទ្វារទឹកមួយកន្លែង ដែលស្ថិតក្នុងភូមិបត់ត្រង់ធំលិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានជំនន់ទឹកភ្លៀង ហូរច្រោះ កាត់ផ្តាច់មិនអាចធ្វើដំណើរឆ្លងទៅមកបាន។ ការហូរច្រោះកាត់ ផ្តាច់សំណង់ទ្វារទឹកនេះ កើតឡើងនៅក្នុងអំឡុងម៉ោង១យប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ ខណៈមានភ្លៀងមួយមេធំ បានបង្អុរអស់ជាច្រើនម៉ោង។
សំណង់ទ្វារទឹកនេះ អាជ្ញាធរស្រុកមង្គលបូរី បានឲ្យដឹងថាគឺសង់ឡើង ក្នុងអំឡុងឆ្នាំ១៩៩០ដោយកម្លាំងសាមគ្គី សប្បុរសជនក្នុងនិងក្រៅស្រុក។ សំណង់នេះដែរបានសំរួលដល់ការ ធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុង ឃុំបត់ត្រង់ទាំងមូល។ ហើយដើម្បីសំរួលដល់ការ ធ្វើដំណើរជាបណ្តោះអាសន្ន កម្លាំងនគរបាល ខេត្តដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានចុះធ្វើការទប់នឹងទឹក ចាក់ដីបង្ការ ការហូរច្រោះបាក់កាន់ធំ ហើយពិសេសអាចរក្សាទឹក ទុកសំរាប់ដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋផងដែរ៕
https://www.youtube.com/watch?v=HlrrW-N49yw&feature=youtu.be
មតិយោបល់