ព័ត៌មានសិល្បៈ និងកម្សាន្ត

Lindsay Lohan ប្រតាយប្រតប់ ជាមួយគូស្នេហ៍ឡើងផ្អើលនៅក្រិក

អាម៉េរិក: តារាម៉ូដែល ចម្រៀង សម្តែងអាម៉េរិក នាង Lindsay Lohan បានធ្វើឲ្យទស្សនិកភ្ញាក់ផ្អើល ក្រោយ​បើកឆាកប្រយុទ្ធ ជាមួយនឹង អតីតគូដណ្តឹង Egor Tarabasov ។​ យោងតាម lollipop ចុះផ្សាយនៅថ្ងៃទី​៧ ខែសីហា ។​

តួស្រីក្នុងរឿង ‘Mean Girls’ ត្រូវបានគេរាយការណ៍ថា បានខឹងសម្បារ​យ៉ាងខ្លាំង បន្ទាប់ពីអានសារនៅលើស្មាតហ្វូនរបស់ Egor Tarabasov ដែលជា​អតីតគូដណ្តឹង ហើយក៏បានធ្វើឲ្យក្រុមគ្រួសារ និងមិត្តភក្តិភ្ញាក់ផ្អើល​ ដោយពួកគេបានប្រតាយប្រតប់ នៅលើឆ្នេរខ្សាច់ Rakkan Beach នៅ Mykonos ដែនកោះក្រិក​ ។​

ការផ្ទុះនូវប្រតិកម្ម​រហូតដល់ប្រតាយប្រតប់នេះ ដោយសារតែ អ្វីៗគ្រប់យ៉ាង Lindsay Lohan អាក់អន់ស្រពន់ចិត្តនិង Egor Tarabasov តែប៉ុណ្ណោះ ដោយស្រែក​សន្លត់ឲ្យគ្នាទៅវិញ ទៅមក​ ។​ បន្ថែមពីលើនេះ គេឃើញ Egor Tarabasov បានដណ្តើមយកស្មាតហ្វូនពី Lindsay Lohan ដែលទំនងផ្តើមចេញពីស្នេហា ត្រីកោណ ។​

ទោះបីជាយ៉ាងនេះក្តី មិនមានប្រភពណាមួយ អាចបញ្ជាក់ថា រឿងរ៉ាវ​ឈ្លោះគ្នា នៅលើឆ្នេរខ្សាច់នោះ ផ្តើមចេញពី អ្វី​ឲ្យប្រាកដនោះទេ ៕

Lin Saylohan (1)

Lin Saylohan (2)

Lin Saylohan (3)

Lin Saylohan (4)

Lin Saylohan (5)

Lin Saylohan (6)

Lindsay-Lohan-Fiance-Fight-Beach-Abusive-Engaged-9

មតិយោបល់