ព័ត៌មានសុខភាព

វិធីសម្អាតតម្រងនោមកុំឲ្យកើតបញ្ហាធំ

បរទេសៈ តម្រងនោមជាសរីរាង្គដ៏សំខាន់នៅក្នុងរាងកាយ ព្រោះវាមានតួនាទីបណ្តេញកាកសំណល់ពុលតាមរយៈទឹកនោម។
ជាតិពុលដែលចាក់គរនៅក្នុងសារពាង្គកាយរបស់យើង កើតមានដោយសារតែទម្លាប់នៃការរស់នៅគ្មានផាសុខភាព ហើយធ្វើឲ្យតម្រងនោមត្រូវធ្វើការធ្ងន់។

ដើម្បីកុំឲ្យជាតិពុលកើតមានកាន់តែច្រើនឡើងៗក្នុងរាងកាយ នឹងបង្ការជំងឺគ្រួសតម្រងនោម អ្នកគួរតែប្រើរូបមន្តធម្មជាតិដែលផ្សំពីជីវ៉ាន់ស៊ុយ។

គ្រឿងផ្សំដែលចាំបាច់៖
– ទឹកឃ្មុំ ២ស្លាបព្រា
– ក្រូចឆ្មាមួយចំហៀង
– ទឹក ៨ពែង
– ជីវ៉ាន់ស៊ុយមួយកូនបាច់

ការរៀបចំ៖
– លាងជីវ៉ាន់ស៊ុយឲ្យស្អាត រួចហាន់ដាក់ក្នុងឆ្នាំងតូចមួយ។
– ចាក់ទឹកចូល ហើយដាំដោយប្រើភ្លើងតិចៗរយៈពេល ១០នាទី។
– នៅពេលដែលទឹកនេះត្រជាក់ សូមបន្ថែមក្រូចឆ្មា និងទឹកឃ្មុំចូល។
– អ្នកត្រូវផឹកជេបៗឲ្យបាន ១ ទៅ ២កែវ រាល់ថ្ងៃ។ ប៉ុន្តែល្បាយដែលនៅសល់ទុកនៅសល់ មិនត្រូវទុកលើសពីមួយសប្តាហ៍ឡើយ។

ចំណាំ៖ ស្ត្រីដែលមានផ្ទៃពោះគួរជៀសវាង ព្រោះជីវ៉ាន់ស៊ុយអាចបង្កឲ្យទារកកើតមិនគ្រប់ខែ ឬរលូតបាន។ ជាមួយគ្នាផងដែរ មុននឹងប្រើឱសថមួយនេះ អ្នកគួរតែពិភាក្សាជាមួយអ្នកជំនាញ ប្រសិនបើអ្នកកំពុងប្រើថ្នាំព្យាបាលជំងឺសម្ពាធឈាម៕

how to cleanse kidneys

មតិយោបល់