បើនិយាយពីផលិតផលថែរក្សាសក់ ពិតជាមានមិនខ្វះឡើយនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ក៏ប៉ុន្តែផលិតផលទាំងនោះមិនប្រាដកថាមានប្រសិទ្ធភាពដូចបំណងរបស់អ្នកប្រើប្រាស់ឡើយ ហើយអាចមានតម្លៃថ្លៃថែមទៀត។
ទោះជាយ៉ាងណា ប្រសិនបើអ្នកមិនចង់ចំណាយប្រាក់ច្រើនទៅលើផលិតផលទាំងនោះទេ អ្នកអាចបង្កើតសាប៊ូកក់សក់ដោយខ្លួនឯង ដោយប្រើស៊ុតមាន់ និងក្រូចឆ្មារ។ ធាតុផ្សំទាំងពីរមុខនេះ ត្រូវបានគេទទួលស្គាល់ថា មានសមត្ថភាព ជួយជំរុញដល់ការលូតលាស់នៃសក់ថ្មី និងគ្រប់គ្រប់បញ្ហាជ្រុះសក់យ៉ាងពូកែ។ មិនតែប៉ុណ្ណោះ វាអាចជួយថែបំប៉នសក់មិនឲ្យខូច និងមានភាពទន់រលោងជានិច្ច។
ធាតុផ្សំ៖
- ស៊ុតមាន់មួយគ្រាប់
- ក្រូចឆ្មារមួយផ្លែ
របៀបអនុវត្ត៖
១.គោះស៊ុតមាន់ដាក់នៅក្នុងកូនចានមួយ រួចច្របាច់ក្រូចឆ្មារចូលទាំងអស់។
២.ប្រើស្លាបព្រាវាយបំបែកឲ្យធាតុផ្សំទាំងពីរមុខនេះរលាយចូលគ្នា។
៣.សូមអនុវត្តភ្លាមៗឲ្យសព្វទាំងសក់ និងស្បែកក្បាល។
៤.អ្នកត្រូវរងចាំរយៈពេល១៥នាទី ដើម្បីឲ្យល្បាយនេះជ្រាបចូលសព្វស្បែកក្បាល និងសរសៃសក់។
៥.ចុងក្រោយ ត្រូវលាងសម្អាតជាមួយនឹងទឹកធ្មតា ហើយប្រើកន្សែងជូតថ្នមៗឲ្យស្ងួត។
៦.ដើម្បីឲ្យឆាប់ទទួលបានលទ្ធផល សូមព្យាយាមអនុវត្ត២ថ្ងៃម្តង ជារៀងរាល់ពេលងូតទឹក។
សូមចាំថា បន្ទាប់ពីបង្កើតសាប៊ូកក់សក់នេះហើយភ្លាម អ្នកមិនត្រូវរក្សាទុកយូរនោះឡើយ គឺត្រូវប្រើទាំងអស់ភ្លាមទើបមានប្រសិទ្ធភាព៕

ប្រភពៈ boldsky
មតិយោបល់