ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានសុខភាព

បិទហាងខំសាង២០ឆ្នាំដោយសារចំហាយវិទ្យុសកម្មប៉ះប៉ាល់សុខភាពធ្ងន់ធ្ងរ

អង់គ្លេសៈលោក Richard Kimberley អាយុ៣៦ឆ្នាំ រស់នៅក្នុងក្រុង Kidderminster រដ្ឋ Worcestershire បានបើកហ៊ាង “csmicros”(អាជីវកម្មជួសជុលកុំព្យូទ័រ) របស់លោកសម្រាប់រយៈពេល ២០ឆ្នាំចុងក្រោយរបស់គាត់ ប៉ុន្តែលោកមានគម្រោងបិទវានៅថ្ងៃទី ២២ ខែកក្កដានេះ ដោយអះអាងថាសញ្ញាវិទ្យុសកម្មពីបច្ចេកវិទ្យាឥតខ្សែ បានធ្វើឲ្យឱ្យលោកមាន ជំងឺកម្រម្យ៉ាងដែលគេស្គាល់ថា “អគ្គិសនីប្រតិកម្មអាល្លែហ្ស៊ី” ។

ចាប់តាំងពីលោកបានបើកដំណើរការអាជីវកម្មនៅឆ្នាំ១៩៩៦ លោក Richard ត្រូវបានធ្វើការនៅជុំវិញទូរស័ព្ទ កុំព្យូទ័រ និងសញ្ញាប្រព័ន្ធ Wi-Fiនៅលើមូលដ្ឋានធម្មតាមួយ ហើយលោកជឿជាក់ថា ការប៉ះពាល់ឥតឈប់ឈរ ជាមួយនឹងបច្ចេកវិទ្យា បាននាំមកនូវបញ្ហាដល់សុខភាព។

លោក Richard និយាយថា “ដោយសារតែការប៉ះពាល់ទៅលើបច្ចេកវិទ្យាឥតខ្សែ ទើបចំហាយវិទ្យុសកម្មបានធ្វើឲ្យសុខភាពរបស់ខ្ញុំបានធ្លាក់ចុះដល់ចំណុចមួយ ដែលខ្ញុំមិនអាចបន្ត ជាមួយនឹងមុខជំនួញដែលខ្ញុំបានចំណាយពេលខំប្រឹងកសាងសម្រាប់ជីវិតរបស់ខ្ញុំ»។

“ខ្ញុំភ្ញាក់ឡើង៥ឬ៦ដងនៅក្នុងមួយយប់ សន្លាករបស់ខ្ញុំឈឺ ខ្ញុំមានជំងឺឈឺក្បាលនៅពេលថ្ងៃ ហើយការចងចាំរបស់ខ្ញុំគឺអាក្រក់ ខ្ញុំមានអារម្មណ៍ថាសាហាវយង់ឃ្នងណាស់ ហើយខ្ញុំមិនដឹងថាមកពី ហេតុអ្វីនទេ។ ខ្ញុំមានការពឹងផ្អែកលើបុគ្គលិកសម្រាប់រយៈពេល ១៨ខែកន្លងមកនេះ ចាប់តាំងពីមានបញ្ហានេះ”៕

មតិយោបល់