បរទេសៈ ការម៉ាស្សា គឺជាវិធីដ៏ល្អបំផុតដើម្បីបន្ធូរអារម្មណ៍តានតឹង បន្ទាប់ពីធ្វើការពេញមួយថ្ងៃ។ មិនតែប៉ុណ្ណោះ ការម៉ាស្សាអាចបង្កើនការរំលាយអាហារ, ជំរុញក្រពេញញើស, កាត់បន្ថយជាតិខ្លាញ់, បង្កើនលំហូរឈាម និងជួយឲ្យស្បែកក្មេងជាងវ័យ។
ការម៉ាស្សាជើងមុនពេលចូលគេង
ការម៉ាស្សាក្នុងពេលល្ងាច និងជួយលុបបំបាត់ភាពចុករោយដែលបណ្តោលមកពីទឹកអាស៊ីត, សាច់ដុំមានពេលសម្រាក ហើយជំរុញដល់ការរំលាយអាហារ។ ព្រោះសរសៃប្រសាទនៅត្រង់បាតជើង ត្រូវបានភ្ជាប់ជាមួយនឹងសរីរាង្កសំខាន់ៗនៅក្នុងរាងកាយ ដូច្នេះខណៈដែលអ្នកកំពុងម៉ាស្សាបាតជើង សរីរាង្គផ្សេងទៀតក៏ទទួលបានការម៉ាស្សាដែរ។
របៀបម៉ាស្សា
ប្រើមេដៃចុចលើផ្នែកណាមួយនៃបាតជើង ហើយសង្កត់រយៈពេលពីរទៅបីនាទី។ អនុវត្តចំណុចផ្សេងៗទៀតសរុបឲ្យបាន ១០ ទៅ ១៥នាទី ទើបទទួលបានលទ្ធផលល្អបំផុត។
សូមព្យាយាមអនុវត្តបែបនេះរាល់ថ្ងៃ អ្នកនឹងមានសុខភាពល្អ៕

មតិយោបល់