ម៉ាឡាវីៈ បើតាមអាជ្ញាធរ បានបញ្ជាក់នៅឯមន្ទីរពេទ្យថា មនុស្ស ១៥ នាក់ រួមទាំងកុមារ ត្រូវបានស្លាប់ និង៤០នាក់ទៀតរងរបួស ដោយសាររថយន្តបុកគ្នា នៅភាគខាងជើងទីក្រុង Mzuzu ប្រទេសម៉ាឡាវី កាលពីល្ងាថ្ងៃសុក្រ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦។
គ្រោះថ្នាក់នេះ បានកើតទ្បើងដោយសាររថយន្តដឹកសំណង់ បើកមកបុករថយន្តដឹកភ្ញៀវទេសចរណ៍តូច ពីរគ្រឿង ដែលធ្វើដំណើរទៅស្រុក Karonga សម្រាប់ពិធីបុណ្យក្រុមចម្រៀងមួយ នេះបើតាមការឲ្យដឹងពីប៉ូលិសក្នុងក្រុង Mzuzu។
តាមរបាយការណីពីខាងមន្ទីរពេទ្យ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃសុក្រ មនុស្ស ៦ នាក់ បានស្លាប់នៅក្នុង មន្ទីរពេទ្យ និង ៩ នាក់ផ្សេងទៀត ត្រូវបានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែល ៤០ បានរងរបួស ធ្ងន់ធ្ងរ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកតំបន់ភាគខាងជើង៕

មតិយោបល់