បុរសភាគច្រើនគិតថា មនុស្សស្រីដែលហូរលោហិតក្នុងពេលរួមដំណេកនៅយប់ដំបូង គឺជាមនុស្សមានភាពបរិសុទ្ធ។ ទន្ទឹមនេះផងដែរ មនុស្សប្រុសបានយល់ច្រឡំទៀតថា ការរួមដំណេកនឹងបង្កឲ្យមនុស្សស្រីមានការឈឺចាប់ខ្លាំង ប្រសិនបើនាងនៅក្រមុំ។
ប៉ុន្តែការពិត មិនប្រាដក ១០០% នោះទេ ព្រោះមនុស្សស្រីមួយចំនួនអាចហូរលោហិតនៅពេលរួមដំណេកលើកដំបូង ហើយមនុស្សស្រីមួយចំនួនទៀតអាចគ្មានការហូរក៏មាន។
ការពិតទី១
ការហូរលោហិតក្នុងពេលរួមដំណេកលើកដំបូងអាចកើតឡើង ដោយសារតែការដាច់រហែកសន្ទះព្រហ្មចារីយ៍។ តែគ្មានអ្វីគួរឲ្យបារម្ភនោះទេ ព្រោះវាគ្រាន់តែជាស្រទាប់ដ៏ស្តើង ដែលគ្របដណ្តប់ស្បែកខាងក្នុងនៃតំបន់ឯកជនតែប៉ុណ្ណោះ។ នៅពេលដែលវាខូចខាត លោហិតនឹងចាប់ផ្តើមហូរចេញមក។
ការពិតទី២
បុរសជាច្រើនមិនបានដឹងថា មនុស្សស្រីខ្លះគ្មានសន្ទះព្រហ្មចារីយ៍តាំងពីកំណើតមកម្លេះ។ នេះហើយជាមូលហេតុមួយដែលធ្វើឲ្យមនុស្សស្រីមួយចំនួន មិនមានការហូរលោហិតពេលរួមដំណេកជាលើកដំបូង។
ការពិតទី៣
ស្ត្រីមួយចំនួនបាត់បង់សន្ទះព្រហ្មចារីយ៍ នៅពេលដែលខ្លួនធ្វើសកម្មភាពផ្សេងៗ។ ខ្លះទៀតអាចបាត់បង់ នៅពេលដែលបញ្ចូលដុំសំឡីទៅក្នុងតំបន់ឯកជន។
ការពិតទី៤
អ្នកដែលមិនទាន់បាត់បង់ព្រហ្មចារីយ៍ អាចចេញលោហិតក្នុងពេលរួមដំណេកដំបូង ហើយពួកគេនឹងមានអារម្មណ៍ឈឺចាប់បន្តិចបន្តួច ខណៈដែលវាប៉ះទង្គិចខ្លាំង។
ការពិតទី៥
ចំពោះស្ត្រីមួយចំនួន អាចមានការហូរលោហិតកើតឡើង ខណៈដែលរួមដំណេកដំបូង ប៉ុន្តែគ្មានការឈឺចាប់អ្វីទាំងអស់។ ដូច្នេះ វាមិនអាចបញ្ជាក់ថា នាងអស់ក្រមុំនោះទេ បើគ្មានការឈឺចាប់។
ការពិតទី៦
ចំពោះស្ត្រីខ្លះ សន្ទះព្រហ្មចារីអាចនឹងត្រូវបំផ្លាញ នៅពេលដែលប៉ះជាមួយនឹងអាអូនតូចបុរស។ តែចំពោះស្ត្រីខ្លះទៀត អាចនឹងបាត់បង់ដោយគ្មានមូលហេតុ។
ការពិតទី៧
មានហេតុផលជាច្រើនទៀត ដែលអាចធ្វើឲ្យស្ត្រីបាត់បង់ព្រហ្មចារីយ៍ ដោយគ្មានការរួមដំណេក។ ដូចជា សកម្មភាពជិះកង់, ជិះសេះ, រត់, លោត ដែលអាចបង្កឲ្យតំបន់ឯកជនត្រូវរងសម្ពាធខ្លាំង។
ទាំងអស់នេះ គឺជាមូហេតុដែលធ្វើឲ្យមានការហូរលោហិត ឬឈឺចាប់ក្នុងពេលរួមដំណេក ប៉ុន្តែវាមិនអាចបញ្ជាក់ថា មនុស្សនៅបរិសុទ្ធ ឬអត់នោះឡើយ៕
មតិយោបល់