ព័ត៌មានសុខភាព

ដឹងទេ! រួមដំណេកក្នុងពេលតាំងគភ៌ មានគុណសម្បត្តិ ៩យ៉ាង

មនុស្សជាច្រើនតែងតែងឿងឆ្ងល់ថា ការរួមដំណេកក្នុងអំឡុងពេលមានគភ៌ តើទទួលបានផលល្អ ឬអាក្រក់? អ្នកជំនាញបានបង្ហាញថា ការរួមដំណេកក្នុងពេលមានគភ៌ពិតជាផ្តល់អត្ថប្រយោជន៍ ទាំងម្តាយ និងកូន។

ការរួមដំណេក អាចជួយឲ្យអ្នកគេងលក់ស្រួល, គ្រប់គ្រងសម្ពាធឈាមមិនឲ្យចុះខ្សោយ, មានអារម្មណ៍រីករាយ និងមានភាពរហ័សរហួនគ្រប់ពេល។

ដូច្នេះដើម្បីដឹងកាន់តែច្បាស់ សូមស្វែងយល់ពីហេតុផលមួយចំនួនដូចខាងក្រោម៖

ឈានដល់ចំណុចកំពូល៖ ពេលមានគភ៌អ័រម៉ូនពីរប្រភេទគឺ estrogen និង progesterone ត្រូវបានបង្កើនការផលិត។ នៅពេលដែលអ័រម៉ូន estrogen ផលិតឡើងនៅក្នុងរាងកាយ នាំឲ្យលំហូរឈាមទៅកាន់អាងត្រគាកកាន់តែល្អប្រសើរ ហើយនេះជាមូលហេតុធ្វើឲ្យស្ត្រីមានអារម្មណ៍ស្រីបស្រាលកាន់តែខ្លាំង។

ជួយរក្សាទម្ងន់៖ ការរួមដំណេកអាចជួយអ្នកក្នុងការកាត់បន្ថយទម្ងន់ បើទោះបីជាអ្នកមានគភ៌ ឬមិនមានក៏ដោយ។ ជាពិសេសការដំណេកបានទៀងទាត់ក្នុងពេលមានគភ៌ អាចជួយកម្ចាត់ជាតិខ្លាញ់ដែលបានបន្សល់ពីការមានគភ៌។

បន្ថយសម្ពាធឈាម៖ ចំណុចក៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត គឺការរួមដំណេកក្នុងពេលនេះជាវិធីដ៏ល្អ ដើម្បីរក្សាសុខភាពរបស់អ្នកម្តាយឲ្យនៅឆ្ងាយពីសម្ពាធឈាមចុះខ្សោយ។

បន្ថយការឈឺចាប់៖ ដើម្បីបំបាត់ការឈឺចាប់ក្រុមគ្រូពេទ្យមិនអនុញ្ញាតឲ្យប្រើថ្នាំពេទ្យនោះឡើយ ដូច្នេះថ្នាំបំបាត់ការឈឺចាប់ដែលល្អបំផុតសម្រាប់ស្ត្រីមានគភ៌ គឺរួមដំណេក។

គេងលក់ស្រួល៖ នៅពេលដែលអ្នកបានរួមដំណេកក្នុងពេលមានគភ៌ នឹងមានការកើនឡើងនៃអ័រម៉ូន endorphins ដែលអាចជួយឲ្យអ្នកម្តាយគេងលក់ស្រួល។

ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ជាធម្មតាការមានគភ៌ អាចបំផ្លាញ់ប្រព័ន្ធភាពស៊ាំរបស់អ្នកម្តាយ។ តែទោះជាយ៉ាងណា ចំពោះស្ត្រីមានគភ៌ដែលបានរួមដំណេកទៀងទាត់ អាចបង្កើនកម្រិតប្រព័ន្ធភាពស៊ាំ និងការពារមិនឲ្យកើតជំងឺផ្កាសាយ។

កែប្រែអារម្មណ៍៖ ការបញ្ចេញអ័រម៉ូន endorphins ក្នុងពេលរួមដំណេក អាចធ្វើឲ្យអារម្មណ៍អ្នកម្តាយ និងទារកមានភាពរីករាយ និងរំសាយភាពតានតឹងទាំងអស់។ ហេតុនេះ សូមសប្បាយជាមួយនឹងការរួមភេទឲ្យបានញឹកញាប់។

ធ្វើឲ្យប្រសើរឡើងនូវឈាមរត់៖ វាជារឿងធម្មតាទេ ដែលអ្នកម្តាយមានគភ៌មានអារម្មណ៍ខ្ជិល និងគ្មានភាពរហ័សរហួន។ ទោះជាយ៉ាងណា ការរួមដំណេកអំឡុងពេលមានគភ៌ អាចស្តារមុខងាររាងកាយឡើងវិញ និងឈាមរត់ទៅផ្នែកផ្សេងៗនៃរាងកាយបានល្អ។ ជាពិសេសកូននៅក្នុងផ្ទៃក៏មានការលូតលាស់បានល្អដែរ។

កាត់បន្ថយផលវិបាក៖ អត្ថប្រយោជន៍ចុងក្រោយនៃការរួមដំណេកក្នុងពេលមានគភ៌ គឺជួយការពារផលវិបាកដ៏អាក្រក់នៃការមានផ្ទៃពោះ ដែលចាស់ៗហៅថា ក្រឡាភ្លើង មុនពេលសម្រាលកូន។

ទោះជាយ៉ាងណាក្តី នៅក្នុងពេលរួមដំណេក អ្នកគួរតែចៀសវាងប្រើសកម្មភាពណាដែលប៉ះពាល់ដល់ពោះឲ្យសោះ ដើម្បីការពារសុវត្ថិភាពកូនក្នុងផ្ទៃ៕

intercourse-pregnan

មតិយោបល់