បរទេសៈ ជាធម្មតាស្នាមអុជខ្មៅៗនៅលើស្បែក អាចបណ្តោលមកពីភាពចាស់
ជរា រួមទាំងការប៉ះពាល់ពន្លឺព្រះអាទិត្យច្រើនហួសហេតុពេក។ រឿងអាក្រក់បំផុតដ៏អាក្រក់បំផុត វាកាន់តែខ្មៅទៅៗ ហើយអាចរីករាយលដាលពេញផ្ទៃមុខ។
ក៏ប៉ុន្តែ មានម៉ាស្សាបិទមុខម្យ៉ាងដែលអាចជួយកម្ចាត់ស្នាមប្រឡាក់នៅលើផ្ទៃមុខចោលបានទាំងអស់ ហើយមិនបង្កឲ្យមានផលប៉ះពាល់អ្វីឡើយ។
គ្រឿងផ្សំ៖
– ទឹកដោះគោ ១ស្លាបព្រា
– ទឹកឃ្មុំ ១ស្លាបព្រា
– ម្សៅស្រូវសាឡី ២ស្លាបព្រា
ការណែនាំ៖
– អ្វីដែលអ្នកត្រូវធ្វើដំបូង គឺលាយគ្រឿងផ្សំទាំងបញ្ចូលគ្នា
– បន្ទាប់មកត្រូវលាងសម្អាតស្បែកឲ្យស្អាត រួចអនុវត្តល្បាយនៅលើផ្ទៃមុខឲ្យសព្វ
– ទុកឲ្យបានកន្លះម៉ោង មុនពេលលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗ។
– លទ្ធផលដែលល្អបំផុត គឺអនុវត្តល្បាយនេះនៅពេលយប់។
ដើម្បីបង្ការកុំឲ្យមានបញ្ហាស្នាមអុជខ្មៅកើតមានឡើង អ្នកមិនត្រូវនៅក្រោមពន្លឺថ្ងៃច្រើនជាងកន្លះម៉ោងឡើង ជាពិសេសក្នុងអំឡុងពេលមានពន្លឺខ្លាំង។ ម្យ៉ាងវិញទៀត អ្នកត្រូវពាក់មួក, ឆ័ត្រ ឬប្រើឡេការពារកម្តៅថ្ងៃគ្រប់ពេលដែលចេញក្រៅ៕
មតិយោបល់