ព័ត៌មានបច្ចេកវិទ្យា

ដល់កហើយ! Samsung ត្រូវបានបុគ្គលិក Amazon ប្ដឹង ក្រោយពេល Galaxy S7 Edge ផ្ទុះឆេះ​រលាកភ្លៅ​ធ្ងន់ធ្ងរ

អាមេរិកៈ ស្របពេលកំពុងតែក្រពុលមុខជាមួយនឹងរឿង Galaxy Note 7 ស្រាប់តែនៅពេលនេះ Samsung បានទទួលរងពាក្យបណ្ដឹងថ្មីមួយ ទាក់ទងនឹង Galaxy S7 Edge វិញម្ដង ខណៈដែល​រឿង Galaxy Note 7 មិនទាន់ដោះស្រាយចប់។ នេះ​បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី១២ ខែកញ្ញា។

លោក Daniel Ramirez ជាបុគ្គលិកបម្រើការងារនៅក្នុងហាងលក់សៀវភៅ Amazon bookstore ក្នុងតំបន់ Ohio បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការជាន់ខ្ពស់នៅក្នុងរដ្ឋ New Jersey បន្ទាប់ពី​ស្មាតហ្វូន Samsung Galaxy S7 Edge របស់គាត់ ផ្ទុះឆេះនៅក្នុងហោប៉ាវ ខណៈពេលកំពុង​បម្រើការងារ។

មេធាវីរបស់លោក Ramirez បានបញ្ជាក់ថា លោក Ramirez ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្រោយពេលកើតហេតុ។ នរណាទៅដឹនស្មានដល់ថា កម្លាំងនៃការផ្ទុះនោះ បានធ្វើឲ្យរលាកភ្លៅរបស់លោក Ramirez យ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា នៅពេលនេះ ក្រុមហ៊ុន Samsung កំពុងតែប្រមូល Galaxy Note 7 ត្រឡប់មកវិញ ដោយសារតែមានបញ្ហាផ្ទុះឆេះខណៈពេលកំពុងសាកថ្ម ហើយបើតាមការប៉ាន់ប្រមាណរបស់ Bloomberg បានឲ្យដឹងថា Samsung អាចនឹងខាតបង់ ១ពាន់លានដុល្លារអាមេរិក ទៅលើបញ្ហាមួយនេះ ខណៈដែល​ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានធ្វើការហាមឃាត់ ឬព្រមានដល់អ្នកដំណើរដែល​ប្រើ​ប្រាស់ Galaxy Note 7 មិនឲ្យសាកថ្ម ឬបើកទូរស័ព្ទនៅក្នុងអំឡុងពេលហោះហើរ៕

samsung-galaxy-s7-edge-23galaxy-s7-edge-exploded-640x360s_e0c3f36737ff4eb2aba41c0e2b12d00d

មតិយោបល់