បរទេស៖ បើតាមការសិក្សាមួយបានបង្ហាញថា ជំងឺបេះដូងអាចឆក់យកជីវិតមនុស្សវ័យជំទង់ប្រមាណជា ៦០០.០០០ នាក់ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក។ នេះហើយ ជាដំណឹងអាក្រក់មួយដែលធ្វើឲ្យមនុស្សទូទាំងពិភពលោកមានការព្រួបារម្ភខ្លាំងបំផុត។ ចំពោះអ្នកដែលកើត ជំងឺបេះដូង អាចប្រឈមនឹងបញ្ហាគាំងបេះដូង នៅថ្ងៃណាមួយជាមិនខាន ដូច្នេះ អ្នកគួរតែចេះសង្កេតមើលសញ្ញាមួយចំនួននៅខាងក្រោមនេះ ក្រែងអាចដោះស្រាយបានទាន់ពេល។
បេះដូងលោតញាប់ខុសធម្មតា
បេះដូងឧស្សាហ៍លោតញាប់ខុសធម្មតា ជាសញ្ញាព្រមានមួយនៃជំងឺគាំងបេះដូង។ តែទោះបីជាយ៉ាងណា ប្រយ័ត្នច្រឡំ ព្រោះអាការៈភ័យរន្ធត់ ឬការខំប្រឹងធ្វើការធ្ងន់ពេក ក៏ធ្វើឲ្យបេះដូងលោតញាប់បែបនេះដែរ។
ណែនក្នុងដើមទ្រូង
អាការៈតឹងណែនដើមទ្រូង ប្រៀបដូចជាមានរបស់អ្វីមួយមកសង្កត់ គឺជារោគសញ្ញាព្រមានមួយទៀតដែលអ្នកគួរតែប្រ័ត្ន។
បែកញើសខុសប្រក្រតី
អាការៈបែកញើសត្រជាក់ក្នុងពេលកំពុងតែសម្រាក ធ្វើឲ្យស្បែកមានលក្ខណៈស្អិតៗ ហើយត្រជាក់ អាចជាសញ្ញាបញ្ជាក់ថា ជំងឺគាំងបេះដូងនឹងជិតកើតមានហើយ។
អស់កម្លាំងភ្លាមៗ
ការបាត់បង់ថាមពលភ្លាមៗ ជាពិសេសទាក់ទងជាមួយនឹងចំណុចខាងលើនេះ អាចជាសញ្ញានៃការកើតជំងឺគាំងបេះដូង ព្រោះរាងកាយមិនបានទទួលខ្យល់អុកស៊ីសែនតាមតម្រូវការឡើយ។
ដូច្នេះហើយ អ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះរោគសញ្ញាទាំងអស់នេះ ព្រោះវាអាចប៉ះពាល់ដល់អាយុជីវិត៕
មតិយោបល់