ព័ត៌មានសុខភាព

ប្រការសំខាន់ៗដែលស្ត្រីមានផ្ទៃពោះគួរយកចិត្តទុកដាក់ នៅពេលងូតទឹក

បរទេសៈ ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត មិនថាការធ្វើសកម្មភាពផ្សេងៗ ឬការទទួលទាននោះទេ។ ជាពិសេសការងូតទឹក ព្រោះវាអាចប៉ះពាល់ដល់សុវត្ថិភាពរបស់ទារកនៅក្នុងផ្ទៃ។

ការងូតទឹកមិនបានត្រឹមត្រូវ អាចបណ្តោលឲ្យសរសៃឈាមរីកធំ, កាត់បន្ថយចរាចរណ៍ឈាម, ឆ្លងមេរោគច្រើន, លំហូរឈាមទៅកាន់ទារកតិច…ជាដើម។ នៅពេលបញ្ហាជាច្រើនទៀត ទាក់ទងទៅនឹងការងូទឹក ដូច្នេះអ្នកគួរតែរៀនពីរបៀបងូតទឹកឲ្យបានត្រឹមត្រូវ។

ចៀសវាងងូតទឹកក្តៅយូរពេក
ការត្រាំក្នុងទឹកក្តៅរយៈពេលច្រើនជាង ១០នាទី អាចមានគ្រោះថ្នាក់សម្រាប់ទារក។ ព្រោះលំហូរឈាមទៅកាន់ទារកអាចមានការថយចុះ ដែលនាំឲ្យគំរាមកំហែងដល់ជីវិត។ ម្យ៉ាងវិញទៀត ទង្វើមួយនេះអាចឆ្លងមេរោគនៅក្នុងទ្វារមាសបាន។ ទោះជាយ៉ាងណា ដើម្បីសុវត្ថិភាពអ្នកម្តាយកុំងូតទឹកយូរពេក។

ជ្រើសពេលងូតទឹកឲ្យបានត្រឹមត្រូវ
ការងូតទឹកនៅពេលព្រឹកព្រលឹម ឬយប់ជ្រៅពេកអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក និងកូន។ ពេលនេះសីតុណ្ហភាពក្នុងខ្លួនអាចមានការផ្លាស់ប្តូរយ៉ាងខ្លាំង ឬមានការឆ្លងមេរោគច្រើន។ ដូច្នេះ ពេលវេលាដែលអ្នកគួរងូតទឹក ហើយរាងកាយបានត្រៀមខ្លួនរួចជាស្រេច គឺពេលថ្ងៃ។

កុំងូតទឹកបន្ទាប់ពីទទួលទានអាហារ
ការងូតទឹកបន្ទាប់ពីទទួលទានអាហារ ធ្វើឲ្យសរសៃឈាមរីកធំឡើង ដូច្នេះចរាចរណ៍ឈាមនឹងត្រូវចុះខ្សោយ។ ទីបំផុតឈាមដែលត្រូវបញ្ចូនទៅផ្នែកខាងក្រោមនៃរាងកាយនឹងមានការផ្លាស់ប្តូរ ហើយឈាមដែលហូរទៅកាន់ទារកក៏កាន់តែតិចដែរ។ ចំណែកឯការរំលាយអាហារត្រូវថយចុះ ហើយជាតិស្ករក្នុងឈាមមានកម្រិតទាបមួយរំពេច។

យកចិត្តទុកដាក់ចំពោះសីតុណ្ហភាពទឹក
សីតុណ្ហភាពទឹកមិនត្រូវលើសពី ៣៦អង្សាសេឡើយ។ សូមសាកល្បងកម្តៅទឹកជាមួយនឹងដៃ ឬជើងរបស់អ្នកជាមុនសិន មុននឹងងូត។

កុំផឹកទឹកខណៈដែលងូតទឹក
ដើម្បីជៀសវាងហានិភ័យខ្សោះជាតិទឹក កុំទទួលទានទឹកឲ្យសោះពេលងូតទឹក។ ប្រសិនបើអ្នកស្រេកខ្លាំង សូមទទួលទានតិចៗបានហើយ។

bathing-during-pregnancy

មតិយោបល់