បរទេស៖ សាវម៉ាវ គឺជាផ្លែឈើមួយប្រភេទដែលត្រូវបានគេស្គាល់ថា មានរស់ជាតិផ្អែមឆ្ងាញ់ ហើយពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សភាគច្រើន។ ប៉ុន្តែពួកគេ មិនបានដឹងថា ការទទួលទានផ្លែសាវម៉ាវពិតជាផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងណាសម្រាប់សុខភាពនោះទេ។ ដូច្នេះហើយ តើអ្នកចង់ដឹងទេថា ផ្លែសាវម៉ាវមានគុណប្រយោជន៍អស្ចារ្យកម្រិតណាទៅ?
ប្រឆាំងនឹងជំងឺមហារីក
ចំនួនវីតាមីន C ដែលមាននៅក្នុងផ្លែសាវម៉ាវ អាចប្រឆាំងនឹងអុកស៊ីតកម្ម, កម្ចាត់រ៉ាឌីកាល់សេរីមិនល្អនៅក្នុងរាងកាយ។ ហេតុនេះហើយ ប្រព័ន្ធភាពស៊ាំនឹងល្អប្រសើរឡើងវិញ, ទប់ស្កាត់ការខូចខាតកោសិកា, ការពារជំងឺមហារីកជាច្រើន។
កែលម្អគុណភាពមេជីវិតឈ្មោល
លើសពីនេះទៅទៀត ចំនួនវីតាមីន C នៅក្នុងផ្លែសាវម៉ាវ គឺជាសារធាតុចិញ្ចឹមដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍរបស់មេជីវិតឈ្មោលទាំងគុណភាព និងបរិមាណ។ តម្រូវការវីតាមីន C សម្រាប់បុរសគឺ ៥០០ មីលីក្រាមក្នុងមួយខែ។
ព្យាបាលជំងឺទឹកនោមផ្អែម
គ្រាប់សាវម៉ាវត្រូវបានគេប្រើជាឱសថសម្រាប់ព្យាបាលសម្ពាធឈាមឡើងខ្ពស់ និងជំងឺទឹកនោមផ្អែម។
វាសម្បូរទៅដោយប្រូតេអ៊ីន, កាបូអ៊ីដ្រាត, ខា្លញ់មិនឆ្អែត, វីតាមីន C, ជាតិដែក, ផូស្វ័រ, ជាតិកាល់ស្យូម និងសារធាតុចិញ្ចឹមជួយការពារជាតិស្ករក្នុងឈាម។
កម្ចាត់ជាតិពុលក្នុងតម្រងនោម
កាកសំណល់ និងជាតិពុលក្នុងតម្រងនោមអាចត្រូវបានបណ្តេញចេញយ៉ាងងាយស្រួល ដោយសារតែបរិមាណផូស្វ័រនៅក្នុងសាវម៉ាវ។
សារធាតុនេះមានភាពចាំបាច់សម្រាប់ការលូតលាស់, ជួសជុល និងរំញោចនៃជាលិការាងកាយ។
លើសពីនេះទៅទៀត ជាតិកាល់ស្យូម, ផូស្វ័រ និងជាតិដែក អាចជួយឲ្យឆ្អឹង និងធ្មេញមានភាពរឹងមាំល្អ។
ផ្គត់ផ្គងដល់ការផលិតកោសិកាឈាម
ក្នុងចំណោមសារធាតុចិញ្ចឹមដែលមាននៅក្នុងសាវម៉ាវដូចជា ទងដែង, ជាតិដែក ត្រូវបានប្រើដើម្បីផលិតកោសិកាឈាមក្រហម និងកោសិកាឈាមស។
សារធាតុទាំងនេះអាចជួយគ្រប់គ្រងរោគសញ្ញានៃការវិលមុខ និងអស់កម្លាំងដោយសារតែកង្វះឈាម។ ម្យ៉ាងវិញទៀត សារធាតុម៉ង់ហ្គាណែស ដែលមាននៅក្នុងសាវម៉ាវក៏អាចជួយផលិតអង់ហ្ស៊ីម ដែលជួយឲ្យអ្នកមានសុខភាពល្អ។
បន្ថែមថាមពល
ប្រភពនៃកាបូអ៊ីដ្រាត និងប្រូតេអ៊ីន គឺជាប្រភពថាមពលសម្រាប់រាងកាយ បន្ទាប់ពីបរិភោគ។ លើសពីនេះ ជាតិទឹកច្រើន អាចបំពេញភាពស្រេកឃ្លាន និងបន្ថែមថាមពលដែលបាត់បង់។
ព្យាបាលជំងឺរោគមួល
ការបរិភោគសាវម៉ាវច្រើន ក៏អាចជួយបំផ្លាញ់ប៉ារ៉ាស៊ីតនៅក្នុងពោះវៀន, កាត់បន្ថយអាការៈរាគរូស និងគ្រុនក្តៅ។ ធាតុផ្សំដ៏សកម្មនៅក្នុងផ្លែឈើធម្មជាតិមួយប្រភេទនេះ គឺជាថ្នាំសំលាប់មេរោគយ៉ាងមានប្រសិទ្ធិភាពផងដែរ។
បញ្ចុះទម្ងន់
ជាមួយនឹងកម្រិតជាតិសសៃខ្ពស់ (២ក្រាមក្នុង សាវម៉ាវ ១០០ក្រាម), កាឡូរីតិច និងទឹកច្រើន ធ្វើឲ្យសាវម៉ាវ គឺជាអាហារដ៏ល្អសម្រាប់មនុស្សដែលចង់សម្រកទម្ងន់។
ផ្លែឈើមួយប្រភេទនេះ នឹងជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ, មិនសូវឃ្លាន និងគាំទ្រដល់ការសម្រកទម្ងន់របស់អ្នក។ ដើម្បីកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ, ស្បែកស្រស់ស្អាត អ្នកអាចបរិភោគគ្រាប់សាវម៉ៅឆៅ ឬលីង និងលាយជាមួយអាហារផ្សេងៗទៀត៕
មតិយោបល់