ព័ត៌មានសុខភាព

របៀបធ្វើតេស្តការមានផ្ទៃពោះដោយខ្លួនឯង

បរទេសៈ សម្រាប់អ្នកដែលគ្មានពេវេលាទៅជួបគ្រូពេទ្យ ឬមិនចង់ចំណាយប្រាក់ទិញឧបករណ៍វេជ្ជសាស្ត្រពិនិត្យផ្ទៃពោះ អ្នកអាចធ្វើតេស្តដោយខ្លួនឯងបាន។ វិធីបែបបុរាណទាំងនេះត្រូវបានគេប្រើប្រាស់អស់ជាច្រើនឆ្នាំមកហើយ ហើយក៏មានប្រសិទ្ធភាពផងដែរ។

ចង់ដឹងទេ តើរបស់អ្វីខ្លះទៅ ដែលអាចពិនិត្យដឹងថា អ្នកមានផ្ទៃពោះ ឬក៏មិនមាន?

pregnancy-tests

ថ្នាំដុសធ្មេញ
បន្តក់ទឹកនោមពីរបីដំណក់ទៅក្នុងថ្នាំដុសធ្មេញ ១ស្លាបព្រា រួចច្របល់បញ្ចូលគ្នា។ ប្រសិនបើថ្នាំដុសធ្មេញប្រែជាបែកពពុះ ហើយមានពណ៌ខៀវ បញ្ជាក់ថា អ្នកពិតជាមានផ្ទៃពោះហើយ។

pregnancy-tests-1

សាប៊ូដុំ
បន្តក់ទឹកនោមពីរបីដំណក់ទៅលើសាប៊ូ ប្រសិនបើតំបន់ដែលត្រូវទឹកនោមនោះឡើងពពុះមានន័យថា វិជ្ជមាន។

pregnancy-tests-2

ស្ករ
ដាក់ស្ករបីស្លាបព្រាទៅក្នុងចានមួយ រួចបន្តក់ទឹកនោមពីរបីដំណក់ចូល។ ប្រសិបើស្កររលាយលឿន បញ្ជាក់ថា ការធ្វើតេស្តរបស់អ្នកពិតជាអវិជ្ជមាន។ ប៉ុន្តែ ប្រសិនបើស្ករនៅតែកកដុំៗ មិនរលាយចូលគ្នា សូមចូលរួមត្រេកអរផង៕

pregnancy-tests-3

មតិយោបល់