ស្វាយរៀងៈ គ្រឿងចក្ររបស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តស្វាយរៀងមួយគ្រឿង បានរងការខូចខាតខ្ទេចខ្ទី ដោយសារកាយចំមីនតោន ផ្ទុះឡើងកក្រើកធរណី កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិអណ្តូងក្រសាំង ឃុំពងទឹក ស្រុករំដួល ខណៈដែលកំពុងកាយប្រទ្បាយ ដើម្បីនាំទឹកពីអាងវ៉ៃគោ មកស្រោចស្រពស្រូវវស្សា ខ្វះខាតទឹក នៅតំបន់នោះ ។
ប៉ុន្តែសូមបញ្ជាក់ផងដែរថា ក្នុងឧបទ្ទវហេតុនេះ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនណារម្នាក់នោះទេ ប៉ុន្តែចំពោះការងារអន្តរាគមន៍កាយប្រទ្បាយ ត្រូវផ្អាកជាបណ្តោះអាសន្ន ៕
មតិយោបល់