ព័ត៌មានសុខភាព

យកអណ្តោតទល់ក្រអូមមាត់ខាងលើ៦០វិនាទី លទ្ធផលនឹកស្មានមិនដល់

បរទេស៖ លោកវេជ្ជបណ្ឌិត Andrew Weil នៅសាលកវិទ្យាល័យ Harvard-trained បានរកឃើញបច្ចេកទេសចម្លែកមួយ ប៉ុន្តែវាអាចជួយឲ្យអ្នករាល់គ្នាមានសុខភាពល្អ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទល់អណ្តោតជាមួយនឹងក្រអូមមាត់ខាងលើ បន្ទាប់មកដកដង្ហើមមួយៗ ចំនួន ៦០វិនាទី ទើបទម្លាក់ចុះមកវិញ។ នៅពេលដែលអនុវត្តបច្ចេកទេសមួយនេះចប់ អ្នកនឹងទទួលបានអត្ថប្រយោជន៍ធំៗពីរយ៉ាង៖

ជួយឲ្យអ្នកគេងលក់ស្រួល
ប្រសិនបើអ្នកមានបញ្ហាគេងមិនលក់នៅពេលយប់ សូមប្រើបច្ចេកទេសមួយនេះ។ ដូច្នេះអ្នកមិនចាំបាច់ប្រើឧបករណ៍ជំនួយ ឬថ្នាំងងុយគេងទៀតឡើយ។

កម្ចាត់ភាពតានតឹង
ការអនុវត្តបច្ចេកទេសថ្មីនេះ នឹងធ្វើឲ្យរាងកាយសម្រាកបានស្រួល ហើយភាពតានតឹងទាំងឡាយត្រូវកម្ចាត់ចោលទាំងអស់។

ម្យ៉ាងវិញទៀត អ្នកជំនាញបានហៅបច្ចេកទេសនេះថា បច្ចេកទេស 4-7-8៕

Tongue-Touch-Mouth

មតិយោបល់