ព័ត៌មានសុខភាព

បើមិនចង់អត់កូនប្រើ គួរជៀសវាងទម្លាប់អាក្រក់ទាំងនេះ

បរទេសៈ ការសិក្សាជាច្រើនបានអះអាងថា បច្ចុប្បន្ននេះមានគូស្វាមីជាច្រើននៅទូទាំងពិភពលោកកំពុងតែប្រឈមមុខនឹងការអត់កូនប្រើ។

ជាធម្មតាភាពគ្មានកូនត្រូវបានបង្កឡើងដោយសារតែអតុល្យភាពអ័រម៉ូន, ខ្សោយមេជីវិតឈ្មោល, បញ្ហាងាប់លិង្គ, រួមភេទទៅមិនដល់ចំណុចកំពូល.ល.។ ទោះជាយ៉ាងណា សូម្បីតែទម្លាប់ក្នុងនៃការរស់នៅប្រចាំថ្ងៃក៏អាចបណ្តោលឲ្យគ្មានកូនដែរ។ ដូច្នេះ អ្នកគួរតែជៀសវាងទម្លាប់អាក្រក់មួយចំនួននេះ ប្រសិនបើអ្នកមានគម្រោងចង់បានកូន។

១. ការជក់បារី
មនុស្សជាច្រើនយល់ថា ប្តីប្រពន្ធដែលជក់បារីម្តងម្កាលមិនបង្កឲ្យមានគ្រោះថ្នាក់អ្វីធំដុំនោះទេ។ ប៉ុន្តែ វាអាបង្កឲ្យមានបញ្ហាអត់កូនទាំងបុរស និងស្ត្រី នេះបើយោងតាមការសិក្សារបស់ក្រុមអ្នកជំនាញ។

២. ល្មោភញ៉ាំ
ភាពធាត់ដោយសារតែការញ៉ាំច្រើន គឺជាមូលហេតុចម្បងដែលបណ្តោលឲ្យគ្មានកូន ជាពិសេសចំពោះមនុស្សស្រី។

៣. ថ្នាំរំងាប់អារម្មណ៍
ការប្រើថ្នាំរំងាប់អារម្មណ៍ច្រើនពេក អាចប៉ះពាល់ដល់ផ្លូវភេទទាំងបុរសទាំងស្ត្រី ហើយសំខាន់បំផុតនោះគឺខូចគុណភាពមេជីវិតឈ្មោល។

៥. រួមភេទដោយមិនបានការពារ
ប្រសិនបើរួមភេទដោយមិនបានការពារ អ្នកនឹងជួបហានិភ័យខ្ពស់នៃការឆ្លងជំងឺកាមរោគ ហើយវាក៏ជាមូលហេតុចម្បងនៃការគ្មានកូនសម្រាប់មនុស្សទាំងពីរភេទផងដែរ។

៦. សេពគ្រឿងស្រវឹង
មូលហេតុមួយទៀតនៃការគ្មានកូន គឺសេពគ្រឿងស្រវឹងលើសកម្រិតប្រចាំថ្ងៃ។ ទម្លាប់មួយនេះអាចប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោល និងស៊ុតក្នុងរយៈពេលវែង។

៧. ថ្នាំគ្រាប់វីតាមីន
ការលេបថ្នាំគ្រាប់វីតាមីនមួយចំនួនលើសកំណត់ដោយគ្មានការប្រឹក្សាជាមួយគ្រូពេទ្យ ក៏ជាមូលហេតុមួយដែលធ្វើឲ្យអ្នកគ្មានកូនដូចគ្នា។

៨. ពិសាទឹកច្រកក្នុងដបប្លាស្ទិច
ទម្លាប់ទទួលទានទឹកដែលច្រកក្នុងដបប្លាស្ទិចរយៈពេលយូរអាចបណ្តោលឲ្យបុរសអត់កូន ព្រោះជាតិពុលដែលភាយចេញពីដបប្លាស្ទិចអាចបំផ្លាញ់អ័រម៉ូន៕

habits-infertility

មតិយោបល់