បរទេសៈ មហារីកស្បែក គឺជាជំងឺដ៏គួរឲ្យព្រួបារម្ភមួយប្រភេទនៅក្នុងចំណោមជំងឺមហារីកទាំងអស់ ហើយវាក៏អាចសម្លាប់មនុស្សបានដែលប្រសិនបើអ្នកមិនអើពើពីរោគសញ្ញា។ ដូច្នេះ អ្នកគួរតែរៀនរបៀបពិនិត្យមើលរោគសញ្ញាដោយខ្លួនឯងឲ្យបានត្រឹមត្រូវ ដើម្បីធ្វើការព្យាបាលទាន់ពេលវេលា។
ការពិនិត្យចាប់ផ្តើមប្រើកញ្ចក់ឆ្លុះមើលរាងកាយពីមុខទៅក្រោយ បន្ទាប់មកផ្នែកចំហៀងដៃរបស់អ្នក។
– របៀបពិនិត្យ៖ ត្រូវរកមើលប្រជ្រុយនៅផ្នែកសងនៃដៃទាំងពីរ ប្រសិនបើប្រជ្រុយនោះធំជាង៤មីលីម៉ែត្រ ប្រជ្រុយឧស្សាហ៍ដូរពណ៌, មានលក្ខណៈរមាស់ រលាក ឬដុះកាន់តែធំទៅៗ ត្រូវប្រុងប្រយ័ត្ន។
ពិនិត្យមើលកែងដៃដោយយកចិត្តទុកដាក់៖ ត្រូវពិនិត្យមើល កែងដៃ និងដៃ ក្លៀក ប្រអប់ដៃ ឲ្យបានម៉តចត់ ព្រោះវាអាចនឹងមានដុះដុំសាច់។
ម្រាមដៃ និងម្រាមជើង៖ ពិនិត្យមើលម្រាមដៃ ឬម្រាមជើង ទាំងផ្នែកខាងលើ និងខាងក្រោមឲ្យច្បាស់។ ជាពិសេសកុំភ្លេចក្រចកដៃ និងក្រចជើង ក្រែងកើតមានស្លាកស្នាម ឬពណ៌ខុសប្រក្រតី អាចជាសញ្ញានៃជំងឺមហារីក។
លើស្មា
ពិនិត្យមើលស្បែកនៅខាងក្រោយ និងស្បែកក្បាលរបស់អ្នកដោយប្រើកញ្ចក់ ឬសួរមិនភក្តិរបស់អ្នកក៏បាន។ ទោះបីជាសញ្ញាសម្គាល់ចំណុចនេះប្រឈមតែ ៦% នៃដុំសាច់មហារីក ប៉ុន្តែវាអាចបណ្តោលមនុស្សស្លាប់ស្លាប់ជាញឹកញាប់ ដោយសារតែការរកឃើញជាដំណាក់កាលចុងក្រោយ។
ប្រើកកញ្ចក់ដៃ
លោកវេជ្ជបណ្ឌិតផ្នែករោគសើស្បែកនៅ សហរដ្ឋអាមេរិក បាននិយាយថា ជំនួសឲ្យការឈរនៅមុខជញ្ជាំង អ្នកអាចប្រើកញ្ចក់ដៃឆ្លុះមើលត្រង់ខ្នង និងត្រគាក គឺមានភាពជិតជាង។ ប្រសិនបើអ្នកឃើញសញ្ញាខុសប្រក្រតីណាមួយនៅលើស្បែក អ្នកគួរទៅពិនិត្យភ្លាម៕
មតិយោបល់