ព័ត៌មានកីឡា

ដឹង​អត់​ពេល Messi , Rooney , Balotelli ​ស្រវឹង​ចូល​ចិត្ត​ធ្វើ​អ្វី​ជាង​គេ?

មនុស្សប្រុសភាគច្រើនតែងតែញ៉ាំស្រានៅពេលពួកគេសប្បាយចិត្ត ឬមានទុក្ខលំបាកមិនថាអ្នកនោះមានឋានៈជាអ្វីនោះទេ។ ដោយឡែកខាងកីឡាករបាល់ទាត់អាជីពក៏មិនខុសគ្នាប៉ុន្មានដែរ ពោលគឺពេលខ្លះក៏ពួកគេផឹករហូតស្រវឹងនោះដែរ។ តើក្រោយពេលស្រវឹង ពួកគេនឹងធ្វើអ្វីខ្លះទៅ?

១. ខ្សែប្រយុទ្ធ Lionel Messi

Messi ជាកីឡាករដែលមិនសូវជាមានរឿងអាស្រូវនោះទេ ពោលគឺសឹងតែអត់តែម្ដង។ ប៉ុន្តែ Messi ជាមនុស្សចូលចិត្តផឹកស្រា នៅពេលគេស្រវឹង បុរសមានកម្ពស់ទាប រាងសង្ហារូបនេះ តែងតែធ្វើឱ្យមិត្តទាំងអស់សប្បាយជានិច្ច គឺគេចូលចិត្តនិយាយភាសាកាតាឡាន់។

២. ខ្សែប្រយុទ្ធ Mario Balotelli

Balotelli ជាកីឡាករបាល់ទាត់សំបូររឿងអាស្រូវជាងគេ។ បុរសវ័យ២៤ឆ្នាំរូបនេះចូលចិត្តចូលក្លិបរាត្រីណាស់ ហើយឱ្យតែស្រវឹងគឺគេចូលចិត្តជក់បារី និងរកស្រីជាងគេ។

balotelli

៣. ខ្សែប្រយុទ្ធ Wayne Rooney

Rooney ជាកំពូលខ្សែប្រយុទ្ធរបស់ក្លិប Manchester United ។ បុរសរាងទាបបន្តិចនេះ ឱ្យតែពេលស្រវឹងគឺគេចូលចិត្តជក់បារី និងបត់ជើងតូចពាសវាលពាសកាលដោយមិនខ្មាសអៀននោះទេ។

wayne-rooney-coleen-rooney-in-august-2011

 

មតិយោបល់