មនុស្សជាច្រើនតែងតែមើលរំលងអំពីបញ្ហាឈឺធ្មេញ ព្រោះយល់ថាជាករណីធម្មតា គ្មានអ្វីធ្ងន់ធ្ងរនោះឡើយ ក៏ប៉ុន្តែថ្មីៗនេះមានបុរសជនជាតិចិនម្នាក់ បានស្លាប់ដោយសារតែមិនអើពើជាមួយនឹងករណីមួយនេះ។
បុរសជនជាតិចិត្តម្នាក់ដែលមានឈ្មោះថា Zhou Han វ័យ ៤០ឆ្នាំ ចាប់ផ្តើមកើតមានជំងឺពុកធ្មេញ និងឈឺធ្មេញធ្ងន់ធ្ងរ ប៉ុន្តែគាត់មិនបានទៅធ្វើការព្យាបាលឲ្យត្រឹមត្រូវនោះទេ ព្រោះគិតថា ការទទួលទានថ្នាំ អង់ទីប៊ីយោទិក គឺអស់អីហើយ។ បន្ទាប់ពីការឈឺចាប់ថយចុះបីបួនថ្ងៃ ការរលាក និងហើមអញ្ចាញធ្មេញ បានកើតឡើងសារជាថ្មីម្តងទៀត រួមទាំងកើតមានជំងឺគ្រុនក្តៅផងដែរ។ ពេលនោះ លោក Zhou Han មិនអាចងើបឈរបានទេ ត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ក្រុមគ្រូពេទ្យបានមានប្រសាសន៍ថា «ដោយសារតែគាត់មិនព្រមទៅជួបអ្នកជំនាញធ្វើការព្យាបាល ទើបបណ្តោលឲ្យធ្មេញមានការរលាក ហើយឆ្លងមេរោគចូលទៅក្នុងឈាមថែមទៀត»។ ដោយសារតែករណីធ្ងន់ធ្ងរពេក គ្រូពេទ្យមិនអាចជួយសង្គ្រោះគាត់បានទេ ហើយក្រុមគ្រួសារក៏សម្រេចចិត្តយកគាត់ទៅផ្ទះវិញ។
ក្រុមគ្រូពេទ្យបានបន្ថែមទៀតថា ប្រសិនបើអ្នកមានជំងឺឈឺធ្មេញ ឬពុកធ្មេញ គួរតែប្រញាប់ទៅកាន់មន្ទីរពេ្យភ្លាមៗ ហើយមិនត្រូវទុកយូរនោះទេ ព្រោះវាអាចបណ្តោលឲ្យរលាក និងហើមអញ្ចាញធ្មេញ ហើយបើករណីឆ្លងមេរោគចូលក្នុងឈាមធ្ងន់ធ្ងរ គឺលំបាកព្យាបាល ឬអាចស្លាប់បាន៕
ប្រភពៈ rak sukapap
មតិយោបល់