ព័ត៌មានសុខភាព

រកឃើញមូលហេតុពិត ដែលធ្វើឲ្យអ្នកកើតបញ្ហាទាំងអស់នេះហើយ

បរទេសៈ រាងកាយរបស់មនុស្សយើងត្រូវការវីតាមីន និងសារធាតុរ៉ែជាចាំបាច់ ដើម្បីដំណើរការមុខងារសរីរាង្គទាំងអស់ឲ្យបានត្រឹមត្រូវ។ ជម្រើសដ៏ល្អបំផុត គឺការទទួលទានអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម។

ទោះជាយ៉ាងណាប្រសិនបើមានសញ្ញាទាំងនេះកើតឡើងនៅលើរាងកាយ បង្ហាញថាអ្នកកំពុងតែខ្វះវីតាមីន៖

ប្រេះបបូរមាត់៖ អាការប្រេះបបូរមាត់មានន័យថា អ្នកកំពុងតែខ្វះវីតាមីន B (B3, B2, B12), ជាតិដែក និងស័ង្កសី។ ហេតុនេះអ្នកគួរតែទទួលទាន សណ្តែកដី, ត្រី, ត្រីសាម៉ុង, ស៊ុត, ត្រីធូណា, សាច់មាន់ និងបន្លែគ្មានជាតិគីមី។

កន្ទួលក្រហមលើផ្ទៃមុខ និងជ្រុះសក់៖ នេះជាសញ្ញាដែលបញ្ជាក់ថា អ្នកកំពុងតែខ្វះវីតាមីន B7 ។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរតែព្យាយាមបរិភោគ ស៊ុតស្ងោរ, ផ្កាខាត់ណា, សណ្តែកសៀង, ចេក, ត្រីសាម៉ុង, ផ្លែប៊ឺរ, ផ្សិត…ឲ្យបានច្រើន។

កើតមុន៖ កង្វះវីតាមីន E, A និងអាស៊ីតខ្លាញ់ នឹងធ្វើឲ្យអ្នកកើតមុខនៅលើ ផ្ទៃមុខ, ខ្នង, ភ្លៅ និងដៃ។ ជម្រើសដ៏ល្អ អ្នកគួរតែទទួលទានការ៉ុត, ម្ទេសក្រហម, ដំឡូងជ្វា, បន្លែបៃតង ខណៈដែលការទទួលយកវីតាមីន D តម្រូវឲ្យអ្នកស្រូបយកពន្លឺព្រះអាទិត្យនៅពេលព្រឹកចំនួន ១០នាទីក្នុងមួយថ្ងៃ។

ស្ពឹកផ្នែកផ្សេងៗនៃរាងកាយ៖ ការស្ពឹកផ្នែកផ្សេងៗនៃរាងកាយជាញឹកញាប់ មានន័យថា អ្នកកំពុងតែខ្វះវីតាមីន B (B9, B6 និង B12)។ យកល្អអ្នកគួរតែបរិភោគស៊ុត, សណ្តែក, ខ្យង, សាច់មាន់…។

ឈឺចាប់សាច់ដុំ, ម្រាមដៃ, ជើង, ខ្នង៖ កត្តាមួយនេះបញ្ជាក់ថា អ្នកកំពុងតែខ្វះម៉ាញ៉េស្យូម, កាល់ស្យូម និងប៉ូតាស្យូម។ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ អ្នកគួរតែទទួលទានក្រូចថ្លុង, ផ្លែប៉ោម, ចេក, ស្ពៃ និងបន្លែជាច្រើនទៀត៕

lack-vitmain

មតិយោបល់