បរទេសៈ ក្រៅពីអាយុ នៅមានកត្តាជាច្រើនទៀតដែលបណ្តោលឲ្យសុដន់យារធ្លាក់ដូចជា ការឡើងទម្ងន់ ឬបាត់បង់ទម្ងន់លឿងពេក, ការមានផ្ទៃពោះ, ការបំបៅដោះកូន និងទម្លាប់រស់នៅប្រចាំថ្ងៃជាដើម។
ប៉ុន្តែកត្តាសម្រស់មួយនេះអាចធ្វើការកែខៃបាន ប្រសិនបើសុភាពនារីទាំងឡាយព្យាយាមប្រើវិធីធម្មជាតិងាយៗទាំងនេះ។
១. ត្រសក់ និងស៊ុត
ត្រសក់ និងស៊ុតលឿង មិនត្រឹមតែអាចជួយឲ្យសុដន់របស់អ្នកតឹងណែននោះទេ ថែមទាំងជួយឲ្យស្បែកទន់រលោងថែមទៀត។
យកត្រសក់មួយផ្លែ កិនឬក្រឡុកឲ្យក្លាយជាល្បាយ បន្ទាប់មកលាយជាមួយនឹងស៊ុតលឿង។ នៅពេលដែលរបស់ទាំងពីរនេះរលាយចូលគ្នាសព្វហើយ ចាប់ផ្តើមអនុវត្តនៅលើសុដន់តែម្តង។ សូមរងចាំឲ្យល្បាយនេះស្ងួត ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។
២. ប្រទាលកន្ទុយក្រពើស្រស់
សាច់ប្រទាលកន្ទុយក្រពើស្រស់ គឺជាជម្រើសដ៏មានប្រសិទ្ធភាពមួយក្នុងចំណោមវិធីទប់ស្កាត់សុដន់យារធ្លាក់ទាំងអស់។
កាត់យកសាច់ប្រទាកកន្ទុយក្រពើ រួចម៉ាស្សាលើសុដន់ឲ្យបាន ១០នាទី។ បន្ទាប់មកទុកឲ្យបាន ៥ ទៅ ១០នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ។
៣. ទឹកកក
ការម៉ាស្សាដោយប្រើទឹកកក មានប្រយោន៍ខ្លាំងណាស់សម្រាប់ដោះស្រាយបញ្ហាសុដន់ធ្លាក់យារ។ អ្នកត្រូវយកទឹកកគូប ២-៣ដុំ (ទឹកកករាងបួនជ្រុងប៉ុនៗមេជើង) ម៉ាស្សាលើសុដន់។
តែកុំប្រើពេលលើសពីមួយនាទី ដោយសារតែភាពត្រជាក់ហួសអាចប៉ះពាល់ដល់សរសៃឈាម។ បន្ទាប់មក អ្នកត្រូវយកកន្សែងទន់ៗជូតសម្អាត ហើយពាក់អាវទ្រាប់វិញភ្លាមៗផងដែរ។ អ្នកអាចប្រើវិធីនេះ ២ ទៅ ៣ដង ក្នុងមួយថ្ងៃ៕
មតិយោបល់