ជំងឺឈឺធ្មេញ គឺជាបញ្ហាដ៏អាក្រក់បំផុតដែលគ្មាននរណាម្នាក់ចង់ជួបឡើយ ព្រោះវាអាចបង្កឲ្យមានការឈឺចាប់ខ្លាំងស្ទើរតែទ្រាំមិនបាន ពិបាកក្នុងការទំពារអាហារ ហើម ហើយអាចគេងមិនលក់ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ អាការឈឺធ្មេញអាចដោះស្រាយបានដោយមិនចាំបាច់ប្រើប្រាស់ថ្នាំឡើយ។ ខ្ញី មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលត្រូវបានគេចាត់ទុកជាថ្នាំធម្មជាតិដ៏ល្អបំផុតក្នុងការបង្ការ និងកាត់បន្ថយបញ្ហាឈឺធ្មេញយ៉ាងមានប្រសិទ្ធភាពបំផុត។
របៀបប្រើ៖
១.អ្នកគ្រាន់តែហាន់ខ្ញីស្រស់មួយចំណិតទៅដាក់នៅលើធ្មេញដែលឈឺ។
២.បន្ទាប់មកត្រូវខាំឲ្យជាប់រយៈពេលប្រហែលជា៣០វិនាទី ហើយទំពារឲ្យម៉ត់ទើបលេប។
៣.ក្រោយពេលទំពារ អ្នកនឹងមានអារម្មណ៍ថាការឈឺចាប់ត្រូវបានកាត់បន្ថយភ្លាមៗ។
៤.សូមព្យាបាយប្រើប្រាស់រយៈពេលពីរបីថ្ងៃ វាមិនត្រឹមតែអាចបំបាត់ការឈឺចាប់ទាំងស្រុងនោះទេ ថែមទាំងអាចព្យាបាលធ្មេញផងដែរ។
នេះគឺជាវិធីសាស្ត្រមួយដែលអាចជួយកាត់បន្ថយអាការឈឺធ្មេញភ្លាមៗ ប៉ុន្តែនៅមានឱសថបុរាណផ្សេងៗទៀតក៏មានប្រសិទ្ធភាពដូចគ្នាដែរ៕
ប្រភព៖ soha
មតិយោបល់