ការមករដូវ គឺជាច្បាប់ធម្មជាតិដែលស្ត្រីគ្រប់រូបមិនអាចគេចរួចឡើយនៅពេលដែលឈាមដល់វ័យបន្តពូជ។ ការមករដូវជាធម្មតាមានរយៈពេល២៨ថ្ងៃ ហើយប្រសិនបើការមករដូវមានភាពយឺតយ៉ាវ ឬខកខានក្នុងខែណាមួយ គេហៅថារដូវមិនទៀង។
ទោះជាយ៉ាងណា ស្ត្រីមួយចំនួនអាចមករដូវក្នុងរយៈពេល១៤ថ្ងៃ មានន័យថាក្នុងរយៈពេលមួយខែគឺមក២ដង។ តើការមករដូវមួយខែ២ដងមានផលប៉ះពាល់ដែរឬទេ? ការមករដូវញឹកពាប់បែបនេះ ប្រាដកជាមានបញ្ហាមិនប្រក្រតីណាមួយនៅក្នុងរាងកាយជាមិនខានឡើយ។ ដូច្នេះ ប្រសិនបើវដ្តរដូវរបស់អ្នកផ្លាស់ប្តូរភ្លាមៗ សូមប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីរកដំណោះស្រាយជាបន្ទាន់។
ខាងក្រោមនេះ គឺជាមូលហេតុដែលបណ្តោលឲ្យស្ត្រីមួយចំនួនមករដូវ មួយខែ២ដង៖
១.ការផ្លាស់ប្តូរទម្ងន់
ការស្រក ឬឡើងទម្ងន់ អាចបណ្តោលឲ្យមានភាពមិនទៀងទាត់នៅក្នុងវដ្តរដូវ។ ចំពោះស្ត្រីមួយចំនួន អាចធ្វើឲ្យការមករដូវមានរយៈពេលយូរជាងធម្មតា ខណៈដែលស្ត្រីខ្លះទៀតអាចកើតឡើងឆាប់ រហូតដល់២ដងក្នុងមួយសប្តាហ៍។
២.បញ្ហាក្រពេញទីរ៉ូអ៊ីត
មុខងារនៃក្រពេញទីរ៉ូអ៊ីត មានជាប់ទាក់ទងជាមួយនឹងលំហូរឈាមតាមទ្វារមាសក្នុងអំឡុងពេលមករដូវ។ ព្រោះអ័រម៉ូនសំខាន់ៗដែលគ្រប់គ្រងវដ្តរដូវរបស់អ្នក គឺប្រូហ្គេស្តេរ៉ូន(progesterone) និងអ័រម៉ូនអឺស្ត្រូសែន (oestrogen)។ អ័រម៉ូនទាំងពីរនេះ ត្រូវបានផលិតឡើងដោយក្រពេញទីរ៉ូអ៊ីត ហេតុនេះប្រសិនបើក្រពេញទីរ៉ូអ៊ីត មានបញ្ហាការមករដូវក៏មានបញ្ហាដូចគ្នាដែរ។
៣.ការផ្លាស់ប្តូរពិធីពន្យាកំណើត
ការផ្លាសប់ប្តូរពិធីពន្យាកំណើត អាចបណ្តោលឲ្យមានលំហូរឈាមពីរសប្តាហ៍ម្តង បន្ទាប់ពីវដ្តរដូវចុងក្រោយ។ ប្រសិនបើអ្នកទើបតែឈប់ប្រើប្រាស់ថ្នាំគ្រាប់ ឬផ្លាស់ប្តូរប្រភេទនៃឱសថពន្យាកំណើតផ្សេង នោះអ្នកអាចនឹងមានការហូរឈាមនៅកំឡុងពេលមករដូវ ២ដងក្នុងរយៈពេលមួយខែ។
៤.ភាពតានតឹង
ភាពតានតឹង ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពមិនប្រក្រតីនៃវដ្តរដូវដែរ។ ជាពិសេសប្រសិនបើអ្នកមានបញ្ហាតានតឹងញឹកញាប់ ហើយកើនឡើងខ្ពស់ នោះការមករដូវរបស់អ្នកអាចមក២ដងក្នុងមួយខែ។
៥.ជំងឺកាមរោគ
ជំងឺកាមរោគ ដែលឆ្លងតាមរយៈការរួមភេទ ដូចជាមេរោគ chlamydia និង gonorrhea អាចបណ្តោលឲ្យរលាកស្បូន។ ការរលាកនេះហើយ ដែលអាចបណ្តោលឲ្យមានការមករដូវកើតឡើងញឹកញាប់ រហូតដល់២ដងក្នុងមួយខែដូចគ្នា។
ករណីនេះ កើតឡើងចំពោះតែមនុស្សស្រីពេញវ័យមួយចំនួនប៉ុណ្ណោះ ក៏ប៉ុន្តែសូមធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ប្រសិនបើមានអាការបែបនេះកើតឡើងចំពោះរូបអ្នក៕

ប្រភព៖ boldsky
មតិយោបល់